(ខេត្តកណ្តាល)៖ កម្លាំងនគរបាលខេត្តកណ្តាល ចុះកិច្ចប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងអាប៉ោង) មួយកន្លែង។
កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៣និង០០នាទីរសៀល នៅចំណុចទំនប់៩៤ ភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ បានឃាត់ខ្លួនជនសង្ស័យ ១២នាក់ ៖
១.ឈ្មោះ ស៊ុម សុវណ្ណ ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ លក់ដូរ។
២.ឈ្មោះ ហែម ច័ន្ទណារិទ្ធ ភេទប្រុស អាយុ៥៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ អ្នកនេសាទ។
៣.ឈ្មោះ មឿន រ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្កកណ្ដាល មុខរបរ កសិករ។
៤.ឈ្មោះ ហេង ភានុច ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយរលំ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ កម្មកររោងចក្រ។
៥.ឈ្មោះ គឹម វិបុល ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិទួលក្រសាំង សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ អង្គរក្ស។
៦.ឈ្មោះ អ៊ុន វណ្ណណែត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្វាយរលំ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ កម្មករសំណង់។
៧.ឈ្មោះ សុខ យ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។
៨.ឈ្មោះ នុន ផល្លា ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ កសិករ ចិញ្ចឹមពពែ។
៩.ឈ្មោះ ចាន់ ថុល ភេទប្រុស អាយុ៥៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ កសិករ។
១០.ឈ្មោះ សំ សំណាង ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្កកណ្ដាល មុខរបរ កសិករ។
១១.ឈ្មោះ ឃឹម សាវីត ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅ បូរី ភពថ្មី៣ សង្កាត់ ព្រែកកំពឹស ខណ្ឌ ដង្កោ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។
១២.ឈ្មោះ ស៊ូ ប៊ុនថុន ភេទប្រុស អាយុ ៣១ឆ្នាំមានទីលំនៅភូមិ បទតាជី សង្កាត់ ព្រែកហូ ក្រុង តាខ្មៅ ខេត្តកណ្ដាលមុខរបរ លក់ដូរ។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា ករណីនេះ បានចាប់យកវត្ថុតាង រួមមាន ៖ ចានអាប៉ោង ១ កាធុនជ័រ (ទ្រចានអាប៉ោង)
ហានតោ ១កន្រ្តកដាក់មាន់ ០៣មាន់ឈ្មោល ០២ក្បាជញ្ជីងសម្រាប់ថ្លឹងមាន់ ០១ជ័រស្គុតរុំជើងមាន់ មួយចំនួនកៅអីជ័រ ២២ (ក្រហម១២,ខៀវ១០)ធុងទឹកកក ចំណុះ ១៥០លីត្រ (ពណ៌ក្រហម)កៅស៊ូហ៊ុមព័ទ្ធសង្វៀនពណ៌ខ្មៅ ៣ដុំ ។ រថយន្ត ០៥គ្រឿងម៉ូតូ ០២គ្រឿង។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានក្រុមអ្នកញៀនល្បែងស៊ីសង ជល់មាន់ មកជល់នៅកន្លែងកើតហេតុសឹងរាល់ថ្ងៃ ក្រោយទទួលបានព័ត៌មានភ្លាម ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្ត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្តោក បានចុះទៅដល់កន្លែងកេីតហេតុ ឃេីញក្រុមអ្នកញៀនល្បែងស៊ីប្រហែល៥០នាក់ កំពុងលេងឃេីញដូច្នេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកញៀនល្បែងស៊ី ជល់មាន់ ១២នាក់ រួមនិងវត្ថុតាងខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ដោយ៖សហការី