(ខេត្តកណ្ដាល)៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១
លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល និងជាប្រធានអនុសាខាកាកបាទក្រហមស្រុក ព្រមទាំង លោក លោកស្រី សមាជិកគណ:កម្មាធិការអនុសាខាកាកបាទក្រហមស្រុក និង ការិយាល័យជុំវិញស្រុក អាជ្ញាធរភូមិឃុំ អ្នកស្ម័គ្រចិត្តកាកបាទក្រហម ឃុំ ភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយអនុសាខា ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៣ខ្នង ៖
១. ឈ្មោះ វណ្ណា ឆេងហុង ភេទប្រុស សមាជិក៥នាក់ ផ្ទះឈើ ប្រក់គ្បឿង ទទឹង៧ម៉ែត្រនិងបណ្ដោយ៨ម៉ែត្រ ខូចខាតសម្ភារៈ និងផ្ទះទាំងស្រុង ។
២. ឈ្មោះ វណ្ណា ស្រីណេត ភេទស្រី សមាជិក៥នាក់ ផ្ទះឈើ ប្រក់គ្បឿង ទទឹង៨ម៉ែត្រនិងបណ្ដោយ៩ម៉ែត្រ ខូចខាតសម្ភារៈ និងផ្ទះទាំងស្រុង
៣. ឈ្មោះ វណ្ណា ចាន់ឌី សមាជិក៤នាក់ ផ្ទះថ្មខូចខាតមួយចំណែក ស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ដែលបានឆេះកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។
អំណោយរួមមានក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ៥០គីឡូក្រាម តង់ធំ ១ផ្ទាំង ត្រីខ១យួរ មី១កេះ ទឹកសុទ្ធ១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ សៀង១យួរ មុង ភួយ កន្ទេល ខ្នើយ សម្ភារ:ផ្ទះបាយ១២មុខ ១ឈុត សម្ភារ:គិតជាថវិការ ៤៥០,០០០ ៛(សែសិបប្រាំមុឺនរៀល) និងឩបត្ថម្ភថវិកា ៤០ម៉ឺនរៀល
សរុបអំណោយអនុសាខា៖ អង្ករ១០០គីឡូក្រាម តង់ធំ២ផ្ទាំង ត្រីខ២យួរ មី២កេះ ទឹកសុទ្ធ២កេះ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ សៀង២យួរ មុង ភួយ កន្ទេល ខ្នើយ សម្ភារ:ផ្ទះបាយ១២មុខ ២ឈុត សម្ភារ:គិតជាថវិការ ៩០០,០០០៛(កៅសិបមុឺនរៀល) និងឩបត្ថម្ភថវិកា ១លានរៀល ។
លោកប្រធានអនុសាខា បានសម្តែងនូវការសោកស្ដាយជាពន់ពេក ចំពោះហេតុការគ្រោះមហន្តរាយ ដែលបង្កឡើងដោយអគ្គីភ័យមួយនេះ ព្រមទាំងបានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្ននៅពេលដែលចេញពីផ្ទះ ត្រូវបិទបារ៉េតភ្លើង ពន្លត់ភ្លើង ទៀន ចង្កៀង ធូប….ដែលអាចបង្ករឲ្យកើតមានអគ្គីភ័យ។
ថ្វីត្បិតតែអំណោយពេលនេះបន្តិចបន្តួចក៏ពិតមែន តែអាចជួយសម្រួលដោះស្រាយជីវភាពបងប្អូនបានមួយរយៈពេលខ្លី(បណ្ដោះអាសន្ន) ហើយប្អូនកុំបាក់ទឹកចិត្ត ត្រូវតស៊ូប្រកបរបរ បំពេញការងារ បន្តដើម្បីគ្រួសារបងប្អូន៕