(ស្រុកអូររាំងឪ)៖នៅព្រឹកថ្ងៃទី១៣ខែមករា ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ បានប្រជុំត្រួតពិនិត្យការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែមករា ឆ្នាំ២០២១ និងដាក់ទិសដៅអនុវត្តបន្ត ពង្រឹងការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ( ទម្រង់ទាំង៤ ) ពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ.ឃំុ មានសុវត្ថិភាព លក្ខណៈសម្បត្តិ ៨ យ៉ាង បានចាត់តាំងកម្លាំងឈរជើងតាមគោលដៅដែលបានកំណត់ ប្រចាំការទីប្រជុំជនផ្សារអូររាំងឪ និងចុះល្បាតត្រួតពិនិត្យអាវុធជាតិផ្ទះពេលយប់-ថ្ងៃ និងតំបន់ងាយរងគ្រោះ ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។បានចាត់វិធានការ មិនអោយមានល្បែងស៉ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានស្រុកអូររាំងឪ ផ្តល់សេវាជូនប្រជាពលរដ្ឋប្រើប្រាស់សៀវភៅគ្រួសារ ក៤ សៀវភៅស្នាក់នៅ ក២ និងអត្តសញ្ញាណប័ណ្ណ ហាមជាដាច់ខាតមិនអោយយកលុយពីបងប្អូនប្រជាពលរដ្ឋ ។ជំរុញដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ស្រង់បព្ជីឈ្មោះប្រជាពលណាដែលមិនទាន់មានអត្ត ប្រើប្រាស់ ដើម្បីធ្វើជូនពួកគាត់ យកទៅប្រើប្រាស់តាមតំរូវការបស់ពួកគាត់ផ្សព្វផ្សាយផែនការ របស់លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តត្បូងឃ្មំុ បាន ចាត់វិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ. វត្តមានចូលរួមប្រជុំមាន : លោកអធិការរង លោកនាយ នាយរងផ្នែក លោកនាយ នាយរងប៉ុស្តិ៍ និងមន្រ្តីផ្នែកជំនាញ ចំនួនសរុបរួម ៣៨ នាក់ ។
You might like
សម្រេចឃុំខ្លួន អ្នករកស៊ីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវ ចំនួន៩នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ទទួលផលចោរកម្ម»
Sep 28, 2022
48 views
សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី៤ នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់ ជួញដូរគ្រឿងញៀន នៅស្រុកព្រែកសព្វ ខេត្តក្រចេះ
Sep 28, 2022
60 views
បនល្បែងខ្នាតធំនៅស្រុកស្ទឹងត្រង់ កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេងបំផុតខណៈសមត្ថកិច្ចមិនបង្ក្រាប!
Jan 02, 2022
244 views
ទើបតែធ្វើការបង្រាបថ្មីៗនេះឥឡូវពលរដ្ឋបានសង្កេតឃើញនៅក្នុងដែនការគ្រប់គ្រង លោកម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ កំពុងចាប់ផ្ដើមបើកលេងល្បែងសុីសងខុសច្បាប់យ៉ាងគឃ្លើនសារជាថ្មីវិញហើយ
Dec 14, 2021
137 views