សមត្ថកិច្ចកំពុងតាមចាប់ឃាតកដែលបាញ់សម្លាប់ជនជាតិចិនម្នាក់នៅកណ្តាលក្រុងព្រះសីហនុ!

(ព្រះសីហនុ)៖កម្លាំងនគរបាលនិងកងរាជអាវុធហត្ថកំពុងស្វែងរកចាប់ឃាតកដែលបាញ់សម្លាប់ជនជាតិចិនម្នាក់នៅមុខកាស៊ីណូជីយវនីសិនស្ថិតក្នុងក្រុងព្រះសីហនុខេត្តព្រះសីហនុហើយបានយករថយន្តទៅផ្លុងចោលរួចរត់គេចខ្លួននៅព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់អ្នករាយការណ៍ព័ត៌មានថា៖បន្ទាប់ពីមានឃាតកម្មលើជនជាតិចិនម្នាក់ដែលបានកើតឡើងនៅក្រុងព្រះសីហនុនេះលោកបានបញ្ជាឱ្យកម្លាំងជំនាញនគរបាលខេត្តសហការជាមួយនគរបាលក្រុងតាមរកចាប់ខ្លួនជនដៃដល់ដែលកំពុងរត់គេចខ្លួន។
លោកឧត្តមសេនីយ៍ទោបានបន្តថា៖ឃាតកដែលបានបាញ់សម្លាប់ជនរងគ្រោះនោះពេលធ្វើសកម្មភាពរួចបានជិះរថយន្តម៉ាកFordRangerRapterពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ2BI1413យកទៅទុកចោលនៅជិតផ្សារដំរី៥ហើយចុះរត់គេចខ្លួន។

You might like