អាសូរណាស់កុមារាម្នាក់ចុះលេងទឹកស្រះ បណ្តាលឲ្យឆក់ស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ,,,

(ខេត្តឧត្តរមានជ័យ)៖នៅវេលាម៉ោង១២និង១៥នាទីថ្ងៃទី២៤ ខែគុម្ភៈ ឆ្នាំ២០២១ នេះមានករណី ឆក់ខ្សែ ភ្លើងបណ្តាល អោយ ស្លាប់មនុស្សចំនួន០១នាក់នៅភូមិ យាងខាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សពជរងគ្រោះ ឈ្មោះ ផុន សុណា ភេទប្រុសអាយុ១០ឆ្នាំ ជាសិស្សសាលាបឋមសិក្សាអន្លង់វែង។
មូលហេតុ ចុះលេងនៅក្នុងទឹកស្រះខាងកើតផ្ទះចំងាយ១០០ម៉ែត្រ ក្បែរសួន បន្លែហើយយកដៃប៉ះនឹងតំណខ្សែភ្លើងដែលតទៅម៉ូទ័របូមទឹក ទើបបណ្តាលអោយឆក់ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងដល់ពាក់កណ្តាលផ្លូវជនរងគ្រោះបានដាច់ខ្យល់ស្លាប់។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅក្នុងភូមិកើតហេតុខាងលើ៕

You might like