ថ្ងៃព្រហស្បតិ៍១៤ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១

កណ្ដាល៖ក្រោមការដឹកនាំដោយ លោក ប៊ុន ផេង អភិបាល នៃគណៈអភិបាលស្រុក លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរងស្រុក មន្រ្តីការិយាល័យជំនាញជុំវិញស្រុក អាជ្ញាធរ ឃុំ ភូមិ កងកម្លាំង ប្រជាការពារ បានចុះត្រួតពិនិត្យកន្លែងបំរុងធ្វើ ចត្តាឡីស័ក នៅវិទ្យាល័យល័យ ចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ROTA ពិនិត្យការធ្វើចត្តាឡីស័កនៅតាមផ្ទះ និងបានចុះអនុវត្តន៍ ផ្សព្វផ្សាយបាញ់ថ្នាំទប់ស្កាត់ជាបន្ទាន់នូវការរីករាលដាលពីជម្ងឺ(covid.19)ជូនដល់បងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមការពារទប់ស្កាត់តាមប្រសាសប្រមុខរាជរដ្ឋាភិបាលក៍ដូចជាតាមការណែនាំរបស់ក្រសួងសុខាភិបាល ១.ពាក់ម៉ាស់ ២.លាងដៃ ៣.គម្លាតសង្គម គម្លាតបុគ្គល យ៉ាងតិចអោយបាន ១.៥ម៉ែត្រឡើងទៅ តាមទីប្រជុំជន ផ្សារ ភោជនីដ្ឋាននានា នៅក្នុងស្រុកខ្សាច់កណ្តាល ។

You might like