តើវាជាការពិតដែឬទេ!? ដែលមតិមហាជនជាច្រើនបានលើកលើងថា ការដឹកជញ្ជូនឈើ របស់ក្រុមឈ្មួញ ក្នុងខេត្តក្រចេះ ត្រូវបានសមត្ថកិច្ច ពាក់ព័ន្ធ ជួយរៀបចំ ដើម្បីផ្លាស់ប្ដូរពីការដឹកជញ្ជូន និងឡានមកដឹកជារម៉កវិញ នោះ។

ក្រចេះ៖ តាមប្រភពរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ 73 អា ក្រចេះឆ្លូង. កាលពីព្រឹកថ្ងៃទី 26 ខែកុម្ភ ឆ្នាំ 2021 នេះថា ចំពោះរាល់សកម្មភាព នៃការដឹកជញ្ជូនផលអនុផលព្រៃឈើ នៅលើទឹកដីនៃខេត្តក្រចេះយ៉ាងគគ្រឹកគគ្រេង.សព្វថ្ងៃនេះ ត្រូវបានពួកគេផ្លាស់ប្ដូរ ពីការដឹកជញ្ជូន ដែលប្រើមធ្យោបាយដោយឡានសាំយ៉ុងកែច្នៃនោះ តាមបណ្ដោយផ្លូវជាតិលេខ 73 អានេះ គឺបានធ្វើការផ្លាស់ប្ដូរសកម្មភាពមកដឹកតាមរ៉ឺម៉កម៉ូតូឬក៏យន្តកន្ត្រៃវិញ.ហើយ ហើយពួកគេបានបន្តទៀតថាការដឹកជញ្ជូនទាំងនេះ គឺជាការជួយរៀបចំរបស់សមត្ថកិច្ចយ៉ាងពិតប្រាកដណាស់ ពីព្រោះមូលហេតុ ការដឹកជញ្ជូនប្រើដោយរថយន្តនោះ ក្រុមឈ្មួញបើកបរ វ៉ាប្រជែងគ្នា ដោយប្រើល្បឿនលឿនពេក វាគឺជាដើមហេតុមួយដែល អាចបង្កឲ្យមានការគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋ ដោយជាយថាហេតុ.ជាញឹកញាប់ដែលធ្វើដំណើរលើដងផ្លូវនេះ មិនថាពេលថ្ងៃឬពេលយប់នោះទេ។

 

រីឯការបញ្ចេញមតិយោបល់ របស់បណ្ដាញអ្នកសារព័ត៌មានផ្សព្វផ្សាយ ក្នុងស្រុក ជាច្រើនអង្គភាពនោះ ក៍ដូចៗគ្នា និងមត្តិលើកឡើងរបស់ប្រជាពលរដ្ឋនោះដែរ ក្រុមអ្នកសារព័ត៌មានទាំងនោះបានបញ្ជាក់ តាមបណ្ដាញសង្គមវត្តស្អាប់ ដែលបានចងក្រងជាក្រុមឬហៅថាគោគុ្របនោះថា នៅពេលដែលពួកគេបានចុះ បំពេញនូវបេសកកម្ម យកព័ត៌មាន តាមបណ្ដោយផ្លូវជាតិលេខ 73 អានេះ ជារៀងរាល់យប់ តែងតែសង្កេតឃើញថា មានរម៉កដឹកឈើ មានចំនួនរហូតទៅដល់ រាប់សិបគ្រឿងឯណោះ ពិតប្រាកដមែន.ក្នុងមួយយប់ៗ ហើយក្នុងនោះរម៉កមួយគ្រឿង គឺដឹកមិនក្រោម 3 ទៅ 5 ម៉ែត្រគីបនោះទេ ។

ហើយប្រភព នៃការដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញទាំងនេះផងដែរ គឺគេដឹងយ៉ាងច្បាស់ទៀតថា គឺមានតែពីរចំណុចប៉ុណ្ណោះ ទី 1 ចេញពីឃុំរលួសមានជ័យឃុំស្រែជិះ ស្ថិតក្នុងស្រុកសំបូរខេត្តក្រចេះ.ហើយស្ថិតក្រោមការគ្រប់គ្រង របស់លោកតែរី ជានាយសង្កាត់រដ្ឋបាលព្រៃឈើរលួស ។

ទីពីរចេញ ពីរចំណុចកែងប្រាសាទ ឬស្ពានការកត់ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ ហើយឈើទាំងនេះ គេដឹងទៀតថា ត្រូវក្រុមឈ្មួញដឹកជញ្ជូនតាមទូក មកពីតំបន់ព្រៃឡង់ មកសាងដាក់រ៉ឺម៉កឬឡាន នៅចំណុច ខាងលើនេះ ដែលស្ថិតក្រោមដែនសមត្ថកិច្ច គ្រប់គ្រងរបស់លោក ម៉ីវុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើ ថ្មក្រែយ៉ាងពិតប្រាកដណាស់។

ហើយឈើទាំងនេះ ត្រូវបានក្រុមឈ្មួញដឹកជញ្ជូន ឆ្លងកាត់ស្នាក់ការ រដ្ឋបាលព្រៃឈើ ប៉ុស្តិ៍រដ្ឋបាលនគរបាល និងស្នាក់ការ កងរាជអាវុធហត្ថ ខេត្តក្រុងនិងស្រុក ជាច្រើនកន្លែង អ្វីដែលរឹតតែពិសេសនោះគឺ ដឹកឆ្លងកាត់ទីរួមខេត្ដ ឆ្លងកាត់ផ្សារសាមគ្គី ក្នុងក្រុងក្រចេះ និយាយរួមគឺ ការដឹកជញ្ជូនឈើ ធ្វើដូចជាដឹកបន្លែ ឬផ្លែឈើនោះតែម្ដង ។
ហើយប្រភពក៏បានបន្ថែមទៀតថា ការដឹកជញ្ជូនឈើតាមរឺមកនេះផងដែរ ឲមានការចូលរួម រត់ការឬកាង វីអ្នកសារព័ត៌មានមួយចំនួនតូចផងនៅដែរតែពួកគេពុំបានបញ្ជាក់ទេថា.អ្នកសារព័ត៌មាននោះមានឈ្មោះអ្វីឬអង្គភាពណាឲ្យពិតប្រាកដនោះទេ។ ដោយផ្អែកទៅលើសកម្មភាពជាក់ស្ដែងទាំងនេះ គឺត្រូវបានគេនៅតែមានការងឿងឆ្ងល់យ៉ាងខ្លាំងណាស់ថា តើមូលហេតុអ្វី បានជាសមត្ថកិច្ច ពាក់ព័ន្ធទូទាំងខេត្ត បែរជាពុំបានដឹង និងពុំបានឃើញសកម្មភាពរបស់ក្រុមឈ្មួញបែបនេះ។

ទន្ទឹមគ្នានេះដែរ ក័មានមហាជនបានដាក់ជាសំនួរត្រង់ត្រង់ ថា តើហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ច លោកពិតជាពុំបានដឹង និងពុំបានឃើញ សកម្មភាព នៃការដាក់ជញ្ជូនឈើ របស់ក្រុមឈ្មួញ ទាំងនេះមែនទេឬ ? ឬមួយទាំងនេះគឺជាការឃុបឃិត គ្នាជាប្រព័ន្ធ ដែលគេហៅថា ការបើកដៃ ឬបើកភ្លើងខៀវ ឱ្យក្រុមឈ្មួញទាំងនោះ ធ្វើសកម្មភាព តើពិតមែនដែឬទេ?

តែប្រសិនបើ នេះជារឿង ពិតឃុបឃឹតគ្នា បើកដៃ ឱ្យក្រុមឈ្មួញមែននោះ ចុះប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ដែលជាប្រមុខនៃថ្នាក់ដឹកនាំ លោកបានលើកឡើង នឹងកើនរំលឹក ដល់មន្ត្រីថ្នាក់ក្រោមជាតិ ដែលស្ដីអំពីបញ្ហានៃការទប់ស្កាត់និងបង្ក្រាប បទល្មើសព្រៃឈើ របស់សមត្ថកិច្ចជំនាញដែលពាក់ព័ន្ធ នាពេលកន្លងមក នោះថា តើភ្នែករបស់អស់លោក ច្រើនជាងភ្នែកម្នាស់ទៅទៀត ទាំងផ្នែកទាហាន ទាំងផ្នែកប៉េអឹម ទាំងផ្នែកមេព្រៃ ទាំងផ្នែកបរិស្ថាន ទាំងផ្នែកប៉ូលីស តើភ្នែកទាំងនោះ បាត់ទៅណាអស់ហើយ? ទើបបានជាមើលមិនឃើញហើយបណ្ដែតបណ្ដោយឲ្យមានបទល្មើសក្រោមដែនសមត្ថកិច្ចរបស់ខ្លួនបែបនេះ ។

រីឯចំណែក ប្រភពពីក្រុមឈ្មួញ ដែលដឹកបន្តិចបន្តួច តាមរថយន្តសាំយុងនោះ ក៏បានបញ្ជាក់ឲ្យគេហទំព័រយើងដឹង នៅព្រឹកថ្ងៃទី 26 នេះដែថា ក្នុងចំណោមសមត្ថកិច្ច ដែលខ្លាំងដៃ និងមានអំណាចធំជាងគេ ដែលថា ចង់បិទក៏បិទចង់បើកគឺបើកនោះគឺ មានតែមន្ត្រីកងរាជអាវុធហត្ថស្រុកឆ្លូងម្នាក់ ប៉ុណ្ណោះ ដែលគេស្គាល់ឈ្មោះយ៉ាងច្បាស់ថាឈ្មោះ លោកស្នា គឺជាអ្នកបិទមិនឲ្យ ដឹកតាមរថយន្តសាំយ៉ុងនោះទេ ពោលគឺឲ្យដឹកតែតាមរ៉ឺម៉កប៉ុណ្ណោះ បើទោះបីជាក្រុមឡាននោះបានបង់លុយឲ្យមុនរួចរាល់ហើយយ៉ាងណាក៏ដោយក្ដី តែធាតុពិត បើនិយាយឱ្យចំគឺរម៉កទាំងនេះ ដឹកឈើបានច្រើនជាងរថយន្តសាំយ៉ុងឆ្ងាយណាស់ ។

ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយបំផុតនោះគឺ ក្រុមការងារគេហទំព័រយើងខ្ញុំ ពុំអាចធ្វើការទំនាក់ទំនង សុំការបកស្រាយបញ្ជាក់ 2-លោកស្នានោះបានទេនៅថ្ងៃនេះ មូលហេតុ ប្រព័ន្ធលេខទូរស័ព្ទរបស់លោក ពុំអាចដំណើរការហៅចូលបាននោះទេក្នុងថ្ងៃនេះ។

ចំពោះបញ្ហាទាំងនេះផងដែរ ទាំងប្រជាពលរដ្ឋ ទាំងអ្នកសារព័ត៌មាន ទាំងក្រុមឈ្មួញ ឡានសាំយ៉ុងទាំងនោះ បានស្នើសុំសំណូមពរ ជូនជាដំណឹងមួយនេះដល់អាជ្ញាធរ មានសមត្ថកិច្ច.ដែលជាថ្នាក់ដឹកនាំ ជុំវិញខេត្តក្រចេះ មេត្តាជួយត្រួតពិនិត្យមើល សកម្មភាព របស់មន្ត្រីក្រោមឱវាទ ដែលកំពុងតែអួតក្អេងក្អាងថា ខ្លួនជាអ្នកធ្វើសេដ្ឋកិច្ច ឲ្យអ្នកធំនេះអ្នកធំនោះ ដែលជាថ្នាក់លើរបស់ខ្លួននោះ ផងចុះ ។ម្យ៉ាងវិញទៀត ដើម្បីឱ្យស្មើភាពគ្នានោះ ពួកគេក៏បានស្នើសុំទៀតថា បើត្រូវបិទគឺមិនមែនបិតតែរថយន្ដនោះទេ គឺសុំឲ្យជួយបិទទាំងរម៉កផងចុះ ដើម្បីកុំឱ្យច្រណែនគ្នាបែបនេះ។

ទាំងនេះគឺជាព័ត៌មានមួយ ដែលក្រុមការងារយើងខ្ញុំ ទទួលបាន ពីក្រុមឈ្មួញ និងប្រជាពលរដ្ឋ ព្រមទាំងអ្នកសារព័ត៌មាន ដែលបានផ្ដល់ជូននៅព្រឹកថ្ងៃទី 26 ខែកុម្ភៈឆ្នាំ 2021 នេះ ។

ដើម្បីបញ្ជៀសរងនូវការរិះគន់ ពីមហាជន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងកេរ្ដិ៍ឈ្មោះដ៏ស្អាតស្អំរបស់ថ្នាក់ដឹកនាំជុំវិញខេត្តក្រចេះយើងនេះបន្តទៀត៕

You might like