រថយន្តដឹកឈេី របស់ថៅកែដ៍ល្បីឈ្មោះ ចែ ស្រី ដែលដឹកឈេីចេញពីខេត្តព្រះវិហារ មកកាន់,ខេត្តកំពង់ធំ បានយ៉ាងរលូន សង្ស័យដុល្លារបាំងមុខសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើក៏ដូចជាមន្ត្រីបរិស្ថានអស់ហើយ,,,

(ខេត្តព្រះវិហារ)៖ ខ្លាំងមែន! ថៅកែដឹកឈេីដ៍ល្បី ឈ្មោះ ចែ ស្រី ដែលមានរថយន្តប្រភេទសាំយ៉ុង ចំនួន 4 ទៅ 6 គ្រឿង សព្វថ្ងៃកំពុងធ្វើសកម្មក្នុងការដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ ឆ្ពោះមកកាន់ខេត្តកំពង់ធំ បានដោយរលូន ពុំដែលឃើញ មានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើក៏ដូចជា បរិស្ថានបង្ក្រាបបានម្ដងណាឡើយ ។ (គួរបញ្ជាក់ផងដែរថា៖ នៅតាមដងផ្លូវពីស្រុកជ័យសែនមកកាន់ទឹកដីនៅខេត្តកំពង់ធំ គេសង្កេតឃើញថាមានស្នាក់ការមេព្រៃនិងស្នាក់ការបរិស្ថានដាក់បណ្ដាក់គ្នាដូចខ្យង ប៉ុន្តែមិនដែលឃើញចាប់និងបង្ក្រាប រថយន្តដឹកឈេី ថៅកែឈ្មោះ ចែ ស្រី នេះម្ដងណាឡើយ សង្ស័យតែត្រូវថ្នាំសណ្តំរបស់ថៅកែឈ្មោះចែ ស្រី នេះហើយមើលទៅ បានជាស្នាក់ការរដ្ឋបាលព្រៃឈើនិងបរិស្ថានដែលបណ្ដាក់គ្នាដូចខ្យងទាំងនោះដេកសម្ងំស្ងៀមគ្មានកំរើកដៃជើងអ្វីបន្តិចសោះ)។

ឧទាហរណ៍ជាក់ស្ដែង ទីស្នាក់ការមួយគឺជាស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ដែលជាកន្លែងរបស់លោក តាវែនតា នាយផ្នែករដ្ឋបាលព្រៃឈើនៅជិតផ្សារភ្នំដែក ឃើញតែដាក់កម្លាំងនិងបារ៉ាស់កណ្ដាលទ្រូងផ្លូវ ឆែកឆេរទាំងយប់ទាំងថ្ងៃត្រួតពិនិត្យក៏ប៉ុន្តែ ពុំដែលឃើញមានការបង្ក្រាបទៅលើរថយន្តក្រុមឈ្មួញដឹកឈើម្ដងណាឡើយជាពិសេស គឺ ចែ ស្រី៕
(នៅមានភាគបន្តរ)

You might like