យន្តកាមរីបាឡែនឆ្លងផ្លូវ​ ជ្រុល បុករថយន្តកុងតឺន័រពីចំហៀង រងការខូចខាតយ៉ាងដំណំ.

ភ្នំពេញ​៖​ កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧​ ខែកុម្ភៈ​ ឆ្នាំ២០២១​ នៅចំនុចខាងជើងក្រុមហ៊ុនសាបៀកម្ពុជា​ តាមបណ្តោយផ្លូវលេខ២១៧​ ស្ថិតក្នុងសង្កាត់ជើងឯក​ ខណ្ឌដង្កោ​។ បុរសម្នាក់បើករថយន្តកាមរីបាឡែនបត់ឆ្លងផ្លូវ មិនប្រយ័ត្នជ្រុលបុករថយន្តសណ្តោង ទូកុងតឺន័រពីចំហៀងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

​ មុនពេលកើតហេតុគេបានឃើញរថយន្តសណ្តោងទូកុងតឺន័រ​ ក្បាលពណ៌សលាយខៀវ​ ពាក់ស្លាកលេខភ្នំពេញ3F 2025 បើកបរតាមបណ្តោយផ្លូវលេខ២១៧​ ក្នុងទិសដៅពីត្បូង ទៅជើងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកកាមរីបាឡែន

ពណ៌ស្ក​ ពាក់ស្លាកលេខភ្នំពេញ2AB 0187 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ក្នុងទិសដៅ ពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៏ទាញចង្កូតបត់ឆ្វេងបំណងឆ្លងផ្លូវបត់ទៅក្រោយវិញ ក៏ជ្រុលបុករថយន្តកុងតឺន័រពីចំហៀងពេញទំហឹងបណ្តាលឲ្យរថយន្តបាឡែនរងការខូចខាតស្ទើរទាំងស្រុង សំណាងមិនមានមនុស្សរងរបួស ៕

You might like