សាហាវណាស់…ប្លន់ទៀតហើយ! ចោរប្រើដាវកាប់បុរសម្នាក់ឱ្យរបួសធ្ងន់ រួចប្លន់យកម៉ូតូទៅបាត់ដោយសុវត្តិភាព.!

ភ្នំពេញ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងបានប្រើដាវកាប់ទៅលើបុរសម្នាក់ពីក្រោយដែលឈប់ម៉ូតូនិយាយទូរស័ព្ទបណ្តាលឱ្យរងរបួសធ្ងន់រួចប្លន់រួចយកម៉ូតូទៅបាត់។ករណីនេះកើតឡើងនៅជិតក្លិបសេះមាសក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីយប់ រំលងអធ្រាត្រចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ កាន់ កុសល ភេទប្រុសអាយុ២៤ឆ្នាំ មានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ។ រីឯម៉ូតូដែលជនសង្ស័យប្លន់យកនោះម៉ាកBEAT ពណ៌សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 1HN -8376 ។ក្រោយកើតហេតុ ជនរងគ្រោះមិនទាន់បានដាក់ពាក្យបណ្ដឹងភ្លាមៗទេ ដោយពរដ្ធជួយដឹកទៅមន្ទីរពេទ្យដែលនៅក្បែរនោះដើម្បីជួយសង្គ្រោះជីវិតសិន៕

You might like