ជាប់គុក ៣ដង មិនរាងចាល ចេញវិញឆក់អាដែល.

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីឆក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី នាព្រឹកថ្ងៃទី០១មិនឆ្នាំ២០២១ក្រោយធ្វើការស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១៩ និង ០០ នាទី នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សេង វ៉ាន់ធី ហៅ ធីហើម ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅផ្ទះលេខអា០៦ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ហេង ស្រីមុំ ភេទ ស្រី អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ

–មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤១ ផ្លូវលំ ភូមិព្រៃលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សម្ភារៈបាត់បង់

–កាបូបចំនួន ០១ ,ប្រាក់ដុល្លារចំនួន ១៤,៣០០ដុល្លារអាមេរិក(មួយម៉ឺនបួនពាន់បីរយដុល្លារអាមេរិក) ,ខ្សែកមួយខ្សែ , ទូរសព្ទ័ដៃម៉ាកអាយហ្វូនមួយគ្រឿង និងសៀវភៅធនាគារចំនួន ០១ ក្បាល

វត្ថុតាងចាប់យក

–ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ លេខតួ លេខម៉ាស៊ីន៥៨៨០៩៤១ ពាក់ស្លាកលេខ ភ្នំពេញ១IN-០៤០៧ ចំនួន ០២ គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាព

–ម៉ូតូម៉ាកហុងដាស្កុបពីអាយ ពណ៌ស សេរីឆ្នាំ ២០២០ លេខតួ លេខម៉ាស៊ីន ៨២០២៨៩៤ ពាក់ស្លាកលេខ ​ភ្នំពេញ ១IO-៤៤១៤

សមត្ថកិច្ចឲ្យដឹងថាកាលពីថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១៦ និង ៣០ នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចមុខភោជនីយ៍ដ្ឋានឬស្សីផ្អែម ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០២ នាក់ ជិះម៉ូតូចំនួន ០២ គ្រឿង គឺនៅពេលជនរងគ្រោះជិះម៉ូតូកង់បីមកដល់ចំណុចកើតហេតុខាងលើ ពេលនោះជនសង្ស័យបានឃើញក៏ជិះម៉ូតូចូលទៅជិតហើយធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះបានសម្រេច រួចជិះម៉ូតូគេចខ្លួន បាត់អស់ ។

សូមបញ្ជាក់ថាជនសង្ស័យឈ្មោះ សេង វ៉ាន់ធី ហៅ ធី ហៅ ​ពៅ ហៅ ធីហើម គឺជាមុខសញ្ញាដែលប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស យ៉ាងសកម្ម និង ច្រើនករណីក្នុងរាជធានីភ្នំពេញកន្លងមកហើយធ្លាប់ជាប់ពន្ធនាគារចំនួន០៣លើកមកហើយគឺនៅក្នុងឆ្នាំ២០១៣,ឆ្នាំ២០១៥និង២០១៩ ។

You might like