ក្រុមហ៊ុននាំសត្វជ្រូកពីប្រទេសថៃចូលមកតាមច្រកអូរស្មាច់មិនក្រោមពី១៥រថយន្តយីឌុបក្នុងមួយថ្ងៃក្នុងករណីប្រទេសមានវិបត្តិកូវីត១៩ Covid19 មិនដឹងថាការត្រួតពិនិត្យរបស់បសុពេទ្យបែបណា?

(ឧត្ដរមានជ័យ)៖ ភាពមិនប្រក្រតីរឿង ក្រុមហ៊ុន ដានីអូរស្មាច់ និងក្រុមហ៊ុន លឹម សៀវម៉ី ដែលនាំសត្វជ្រូករស់ពីថៃចូលមកតាមច្រកទ្វាអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
រឿងមួយនេះជាចម្ងល់របស់ប្រជាពលរដ្ឋ ចំពោះក្រសួងកសិកម្មថា មិនគួរចេញអាជ្ញាបណ្ណ័នាំចូលសត្វរស់ពីប្រទេសជិតខាងដោយខ្វះការប្រុងប្រយត្ន័ ក្នុងការត្រួតពិនិត្យនិងការចម្លងនៅមេរោគដែលនាំចេញពីប្រទេសជិតខាងមកក្នុងប្រទេសកម្ពុជា។​

ក្នុងស្ថានភាពដែលប្រទេសកំពុងកើតមានវិបត្តិកូវីត១៩យ៉ាងធ្ងន់ធ្ងរ ហើយការនាំចូលសត្វជ្រូកពីប្រទេសជិតខាងនេះគេពិនិត្យឃើញថាមានការនាំសត្វជ្រូកលើសអាជ្ញាបណ្ណ័ទៀតផង សង្ស័យថាក្រុមហ៊ុនបានឃុបឃិតគ្នាជាមួយជំនាញ និងស្ថាប័នពាក់ព័ន្ធក្នុងការបន្លំមិនបង់ពន្ធ ដែលនាំអោយបាត់បង់ ចំណូលថវិកាចូលរដ្ឋយ៉ាងច្រើន ក្នុងការដឹកជញ្ជូនសត្វជ្រូករស់ចេញពីខេត្តឧត្តរមានជ័យ ឆ្ពោះទៅតាមបណ្ដាខេត្តនានា ជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ។

ជារៀងរាល់ថ្ងៃរថយន្តថៃដឹកសត្វជ្រូករស់ចេញពីប្រទេសថៃ មិនក្រោមពី១០រថយន្តទៅ១៥រថយន្តយីឌុប ចូលតាមច្រកអន្តរជាតិអូរស្មាច់ យកមកដាក់ទម្លាក់នៅទីតាំងក្រុមហ៊ុន ដានីដេង ស្ថិតនៅទីតាំងភូមិផ្អុង សង្កាត់កូនក្រៀល ដែលគ្រប់គ្រងដោយឈ្មោះ ចែធំ រស់នៅសង្កាត់អូរស្មាច់ ដែលជាភរិយា របស់លោកឧត្តម
សេនីយ៍ត្រីមួយរូប និងដាក់នៅទីតាំងក្រុមហ៊ុន លឹមសៀវម៉ី ស្ថិតនៅភូមិកូនក្រៀល សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ហើយនៅក្រៅទីតាំងក្រុមហ៊ុន ក៏គេសង្កេតឃើញរថយន្តដឹកជ្រូករបស់ថៃ ទៅដាក់នៅកន្លែង ៣ផ្សេងទៀត ដែលដាក់ជ្រូកមកពីប្រទេសថៃដូចជា២កន្លែង តាមផ្លូវយុទ្ធសាស្រ្ត ស្ថិតនៅភូមិផ្អុង សង្កាត់កូនក្រៀល និង១កន្លែងទៀត នៅចំណុចទឹកជប់ភូមិអូរពក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក តាញ់ បុត្តា ប្រធានការិយាល័យពេទ្យសត្វ នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបញ្ជាក់ឲ្យដឹងទូរស័ព្ទថា កន្លងមកលោកទទួលស្គាល់ពិតជាមានក្រុម
ហ៊ុនដឹកជ្រូករស់ពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ តែឥឡូវពុំមានសកម្មភាពដឹកជ្រូកពីប្រទេសថៃលើសពីច្បាប់អនុញ្ញាតនោះដែរ។

ព្រោះនៅច្រកទ្វារអន្តរជាតិមានស្ថាប័នគយ និងប៉ូលីសអន្តោប្រវេស កាំកុងត្រូល ដែលជាអ្នកប្រចាំការ ហើយលោកក៏ពុំមានមន្រ្តីប្រចាំការនៅច្រកព្រំដែននោះដែរ។

សូមរំលឹកថា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន ដានីដេង របស់ឈ្មោះ ចែធំ ត្រូវបាននាយកដ្ឋានពេទ្យសត្វសង្ស័យថារថយន្តដឹកជ្រូកខាងលើលើសចំនួនពីច្បាប់អាជ្ញាប័ណ្ណនាំចូលពីប្រទេសថៃឡង់ដ៍ ហើយក៏បានសហការ ជាមួយ ព្រះរាជអាជ្ញាខេត្តកំពង់ធំ ធ្វើការឃាត់រថយន្ត ក្រុមហ៊ុនដឹកសត្វជ្រូកនេះ ដោយរកឃើញថា ក្រុមហ៊ុននេះ ដឹកជ្រូកលើសលិខិតអនុញ្ញាត ពិតប្រាកដមែន។​

គួរបញ្ជាក់ដែថាជ្រូកថៃឡង់ដ៍ដែលនាំចូលពីប្រទេសថៃឡង់ដ៍កន្លងមកនៅខេត្តបន្ទាយមានជ័យការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបានឃាត់ជ្រូកអត់ច្បាប់ហើយបានយកសំណាកទៅពិនិត្យឃើញថាសត្វជ្រូកនោះមានមេរោគ ប៉េសអាហ្វ្រិក។​

ដូច្នេះក្រសួងគួរផ្អាកការនាំជ្រូករស់ចូលពីប្រទេសថៃឡង់ដ៍មួយរយៈសិនពំគួរអនុញ្ញាតិឲ្យនាំចូលសត្វជ្រូកពីប្រទេសថៃឡង់ដ៍មកទៀតទេ ជៀសវាងជម្ងឺឆ្លងពីសត្វជ្រូកមកពីប្រទេសកម្ពុជា និងផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋខ្មែរដែលចិញ្ចឹមជ្រូកមានលទ្ធភាពក្នុងការលក់លើទីផ្សារកម្ពុជាផងព្រោះថាក្នុងរយៈពេលនេះប្រជាពលរដ្ឋពុំមានលទ្ធភាពដើរហើរទៅរកស៊ីនៅទីឆ្ងាយទេ៕
ដោយ៖សហការី

You might like