(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ បានចុះទៅយកអ្នកវិជ្ជមានកូវីត១៩ចំនួន៣នាក់។កាលពីវេលាម៉ោង១÷២០នាទីយប់ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ 1NZ ផ្លូវលេខ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រុមគ្រូពេទ្យបានមកយក អ្នកវិជ្ជមានកូវីត១៩ ចំនួន០៣នាក់ (ជនជាតិខ្មែរ) ÷
១៖ លន់ គីមណៃ ភេទស្រី អាយុ ២១ ឆ្នាំ រៀនឆ្នាំទី ៤ នៅសាលា IFL រៀន online
២៖ លន់ គីមហុង ភេទ ស្រី អាយុ ២៦ ឆ្នាំ គ្រូបង្រៀននៅសាលា SIS តែបង្រៀន online
៣៖ លន់ គីមម៉ី ភេទស្រី ជាសិស្សសាលាប៊ែលធីស្ទឹងមានជ័យ តែរៀនតាម online ។
ទន្ទឹមនិងនោះក៍មានមនុស្ស ២នាក់ស្នាក់នៅក្នុងផ្ទះខាងលេីជនជាតិខ្មែរ ។
១-សុខ គុណ ភេទ ស្រី អាយុ ៧៩ ឆ្នាំ។
២-លន់ គីមអេង ភេទ ស្រី អាយុ ២៦ ឆ្នាំ។
ត្រូវបានអប់រំណែនាំឲ្យធ្វើចត្តាឡីស័ក
នៅក្នុងផ្ទះ។
បច្ចុប្បន្ន៖ អ្នកជំងឺខាងលើត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅ(The Great Duke)
ទីតាំងកើតហេតុត្រូវបានហ៊ុំព័ទ្ធជាបណ្ដោះ អាសន្ន៕