បុរសអាយុ៥៥ឆ្នាំដែលស្លាប់ដោយសារជំងឺកូវីដ១៩ គឺនៅស្រុកខ្សាច់កណ្ដាល មូលហេតុជំងឺវ៉ៃលុកសួតសាហាវលឿននិងធ្ងន់ធ្ងរខ្លាំងពេក!

(ភ្នំពេញ)៖ នៅថ្ងៃទី២៦.០៣.២០២១នេះក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការ៖។

ចំពោះករណីស្លាប់របស់បុរសអាយុ៥៥ឆ្នាំដែលមានទីលំនៅភូមិក្ដីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
គឺស្លាប់ដោយសារជំងឺកូវីដ១៩នៅមន្ទីរ(ពេទ្យខ្មែរ.សូវៀត) កាលពីល្ងាចថ្ងៃទី២៥.០៣.២០២១។

ក្រសួងបញ្ជាក់ថា៖ បុរសខាងលើបានធ្លាប់ខ្លួនឈឺដោយក្ដៅខ្លួននិងក្អកប្រហែល៣ទៅ៤ថ្ងៃមុនស្លាប់។
ដោយស្ថានភាពធ្ងន់និងបានទៅព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត កាលពីថ្ងៃទី២៥.០៣.២០២១ លុះដល់ល្ងាចគាត់ដង្ហក់ខ្លាំង ដែលជាសញ្ញានៃវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ។
ដោយសង្ស័យក្រុមគ្រូពេទ្យក៍បានយកសំណាកទៅពិនិត្យភ្លាមៗ ហើយលទ្ធផលគាត់វិជ្ជមានកូវីដ១៩។
ក្នុងនោះក្រុមគ្រូពេទ្យបានបញ្ជាក់ថា៖ បុរសអាយុ៥៥ឆ្នាំ ដែលមានទីលំនៅភូមិក្ដីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
គឺស្លាប់ដោយសារជំងឺកូវីដ១៩វ៉ៃលុកសួតសាហាវលឿននិងធ្ងន់ធ្ងរខ្លាំងពេក។

សូមជម្រាបថា៖ រហូតមកដល់ពេលនេះកម្ពុជា មានអ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩!

គេនៅចាំបានថា៖
ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)

ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

ទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ឈ្មោះ ស្តើង ជា បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ។

ទី៥៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយតារាកំប្លែងស្រីពីន) រស់នៅក្រោយផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទី៦៖ ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ទី៧៖ ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។

ទី៨៖ ឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ មន្រ្តីនគរបាលចរាចរណ៍ ស្រុកកំណើត នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕

You might like