(បាត់ដំបង)៖ដោយមានអនុវត្តន៍តាមការណែនាំ បញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម គឺប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ១៧:៣២ នាទី នៅចំណុចក្រុមទី ១៤ ភូមិអូរតាញា ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿងគឹមសុងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ រួមនឹងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក បាណន់ ចុះប្រតិបត្តិការ បង្ក្រាបករណី កែច្នៃតម្លេីង ជួសជុល កាន់កាប់ នឹងចែកចាយ ( អាវុធកែច្នៃបាញ់គ្រាប់បាដាង ) ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន ០៤ នាក់ មកកាន់ស្នងការដ្ឋាន ។
1️⃣ ឈ្មោះ សាន រក្សា ហៅ ប្រុស អាយុ ២៦ ឆ្នាំ
2️⃣ ឈ្មោះ ឡឹង លេង ភេទប្រុស អាយុ ៣០ ឆ្នាំ
3️⃣ ឈ្មោះ ឈឿង សុភក្រ័្ត ភេទប្រុស អាយុ ២៦ ឆ្នាំ
4️⃣ ឈ្មោះ នៅ ណា ហៅ ជ្រូក ភេទប្រុស អាយុ ២៥ឆ្នាំ ជនសង្ស័យ ចំនួន ០៤ នាក់ខាងលើមានទីលំនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖ កាំភ្លើងកែច្នៃ បាញ់គ្រាប់បាដាង ចំនួន ០៥ ដេីម ដងឈេីកែច្នៃធ្វេីស្វ័យកាំភ្លើង ចំនួន ០២ ដេីមកាំបិតកែច្នៃ ចំនួន ០១ ដេីមពូថៅ ចំនួន ០១ គ្រាប់ បាដាងចំនួន ០២ កំប៉ុង ទូរស័ព្ទដៃ ម៉ាក Realme ពណ៌ខៀវ ០១ គ្រឿង កាបូបស្ពាយ ពណ៌ កាហ្វេ ចំនួន ០១ អាវប៉ារ៉ា ដៃវៃង ចំនួន ០១ ម៉ូតូចំនួន ០៣ គ្រឿង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សាន រក្សា ហៅ ប្រុស បានឆ្លើយសារភាពថា ៖ ខ្លួនបានកែច្នៃតម្លេីង ( អាវុធកែច្នៃបាញ់គ្រាប់បាដាង ) បានចំនួន ០៧ ដេីម កន្លងមកហេីយ ហេីយក៏បានលក់ ទៅអោយអ្នកស្គាល់គ្នានៅភ្នំពេញបានចំនួន ០៣ ដេីមផងដែរ ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។