ឧកញ៉ា ស្រី ចាន់ថន ប្រកាសមិនយកថ្លៃបន្ទប់ជួលនឹងផ្ទះជួល នៅតំបន់ 7NG រយៈពេល ០៣ខែ!

(កណ្ដាល)៖ លោកឧកញ៉ា ស្រី ចាន់ថន ម្ចាស់គម្រោងវិនិយោគ តំបន់សេដ្ឋកិច្ចពិសេស 7NG ស្រុកខ្សាច់កណ្ដាល នៅព្រឹកទី២៧.០៣.២០២១នេះ បានប្រកាសថា៖«ក្រុមគ្រួសារសេវេនអិនជី (7NG) អត់យកថ្លៃផ្ទះជួល កម្មករ-កម្មការិនី និងអាជីវករចំនួន ៥០០ផ្ទះ រយៈពេល៣ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះតទៅ»

ដើម្បីចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាល ក៏ដូចជាជួយគ្នាក្នុងគ្រាជួបទុក្ខលំបាក ដែលប្រទេសកម្ពុជារបស់យើងកំជួបការវាយប្រហារពីការរាតត្បាតនៃ«ជម្ងឺឆ្លងកូវីត-១៩(Covid-19) ក្រុមហ៊ុនគ្រួសារ សេវែនអិនជី (7NG) សម្រេចថា អត់យកថ្លៃឈ្នួលជួលផ្ទះរបស់បងប្អូនកម្មករ-កម្មការិនី រួមជាមួយនឹងអាជីវករ ដែលស្នាក់នៅផ្ទះជួល ក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនសេវេនអិនជី (7NG) វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ចំនួន ៥០០ផ្ទះជួល រយៈពេល៣ខែចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះតទៅ.. ។»
ទន្ទឹមនឹងនេះដែរ សូមពុកម៉ែបងប្អូនទាំងអស់ បន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល បើមិនចាំបាច់ សូមកុំចេញពីផ្ទះអី..ជាពិសេសអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ស្តីពីវិធានការការពារជម្ងឺឆ្លងកូវីត-១៩(Covid-19) ៣ការពារ និង៣កុំ …។

ការប្រកាសមិនយកថ្លៃផ្ទះជួល ពីសំណាក់អ្នកវិនិយោគផ្នែកអចលនទ្រព្យរូបនេះ បានធ្វើឡើង។

បន្ទាប់ពីមានការអំពាវនាវពីសម្ដេចតេជោ សូមអោយម្ចាស់ផ្ទះជួយទាំងអស់ មេត្តាយោគយល់អនុគ្រោះលើកលែងបន្ធូបន្ថយ ឬមិនយកថ្លៃបន្ទប់ជួល..!។

ព្រោះស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាលខ្លាំងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»៕

You might like