(ភ្នំពេញ)៖ បន្ទាប់ពីមានការចែកចាយតគ្នានូវ ផេកហ្វេសប៊ុកឈ្មោះ«ក្រសួងសុខាភិបាល»។
ដែលpost ព័ត៌មានក្លែងក្លាយ ប្រឌិតបង្កើនតួរលេខច្រើន ចំពោះការឆ្លងកូវីដ១៩ រហូតដល់១៧៨នាក់ នោះមក។
នៅថ្ងៃទី២៧.០៣.២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសច្រានចោលទាំងស្រុង ភ្លាមៗផងដែរ ដោយថា៖ ផេកហ្វេសប៊ុកឈ្មោះ«ក្រសួងសុខាភិបាល» នោះមិនមែនជាផេកផ្លូវការរបស់ក្រសួងសុខាភិបាលទេ!។
ពោលគឺ ផេកផ្លូវការរបស់ក្រសួងសុខាភិបាល មានឈ្មោះថា “ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា” និងមានសញ្ញាធីកពណ៌ខៀវសម្គាល់នៅខាងចុងឈ្មោះផេកផងដែរ។
អាស្រ័យហេតុនេះសូមសាធារណៈជនជ្រាបជាព័ត៌មាន៕