រន្ធត់ណាស់?មនុស្ស៤នាក់បានស្លាប់ដោយសាររថយន្តដឹកអង្ករធុនធំ ចាប់ប្រាំងមិនស៊ីក្រឡាប់ នៅស្រុកភ្នំព្រឹក!

(បាត់ដំបង)៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយករណី បង្កឡើងដោយរថយន្តដឹកអង្ករ ១គ្រឿង បានចុះពីលើភ្នំព្រឹក ដែលមានចំណោទ ហើយដាច់ប្រាំងក៏បានក្រឡាប់ បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ ៣នាក់ទៀត ស្លាប់បាត់បង់ជីវិត ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាងពីររសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២១ នៅចំណុចផ្លូវជាតិលេខ៥៩ ស្ថិតភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។
លោក ផាន់ ស្រស់ នាយនគបាលប៉ុសរដ្ឋបាល ឃុំអូររំដួល បានឲ្យដឹងថា រថយន្តដឹកអង្ករ រងគ្រោះខាងលើ ម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខត្បូងឃ្មុំ 3A-0409 របស់ក្រុមហ៊ុន ដាក់ថាអក្សរ ខេ (k) បានបើកចុះពីលើភ្នំព្រឹក ដែលមានទិសដៅពីជើងទៅត្បូង ដោយផ្លូវ មាន ជំរេលរថយន្តនេះ បានចុះមកកាន់តែលឿនទៅៗ ហើយមកដល់ផ្លូវកោងក៏ដាច់ប្រាំង ក្រឡាប់តែម្តង ។
លោកបញ្ជាក់ថា រថយន្តខាងលើនេះបានដឹកអង្ករមកពីខេត្តផ្សេង ដើម្បីយកមកបោះឲ្យម៉ូយ ក្នុងស្រុកភ្នំព្រឹក ហើយតាមការសន្និដ្ឋានតៃកុងឡានខាងលើទំនងជាមិនស្គាល់ភូមិសាស្រ្តនៅតំបន់នេះ ហើយ ដឹកអង្ករមកលើកទីមួយទៀត ទើបមិនបានប្រុងប្រយ័ត្ន។
លោកមេប៉ុស្តិ៍ បញ្ជាក់ថា ប្រហែលតៃកុងឡាន ពេលបើកចុះពីលើភ្នំមិនបានត្រៀមដាក់ប្រាំងទប់តាំងពីពេលចុះដំបូងមក ទើបចាប់ប្រាំងមិនជាប់ ហើយល្បឿន ឡានលឿនទៅលឿនទៅ ចាប់ប្រាំងមិនស៊ី បណ្តាលឲ្យគ្រោះថ្នាក់បែបនេះ ។
លោកបញ្ជាក់ថាទីតាំងដែលឡានក្រឡាប់នេះសំណាងហើយមិនមានផ្ទះប្រជាពលរដ្ឋនៅក្បែរនោះដោយសារទីតាំងរងគ្រោះជាដីទំនេរមិនមានមនុស្សរស់នៅ ។
ជនរងគ្រោះដែលស្លាប់ទាំងបួននាក់ មានឈ្មោះ ៖១/ សួង សុជា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិឃ្លាំង សាំង សង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ ២/ ឈ្មោះ ឧត្តម ភេទប្រុស អាយុប្រហែល២៥ឆ្នាំ រស់នៅខេត្តព្រៃវែង ៣ /ឈ្មោះ ម៉ៅ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ និង ៤/ ឈ្មោះ សីហា អាយុប្រហែល២៥ឆ្នាំ រស់នៅស្រុកសំឡូត ខេត្តបាត់ដំបង ។

បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងរង់ចាំសាច់ញាតិជនរងគ្រោះមកទទួលយកសាកសព ដើម្បីទៅធ្វើបុណ្យតាមប្រពៃណី ៕

You might like