បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតត្រូវបានអ្នកភូមិជួយទាន់ពេលខណៈចុះតទុយោម៉ូទ័របូបទឹកក្នុងអណ្ដូង

{ ក្រចេះ }÷ បុរសម្នាក់​ត្រូវបានស្លាប់បាត់បង់ជីវិត នៅក្នុងអណ្ដូងទឹកមួយកន្លែងនិងម្នាក់ ទៀតត្រូវបានអ្នកភូមិជួយទាន់ពេលវេលាបន្ទាប់ពីពួកគាត់ចុះទៅតទុយោម៉ូទ័របូមទឹកហើយត្រូវជាប់គាំងសន្លប់ក្នុងអណ្តូងទឹកមួយនេះដោយសង្ស័យថាគ្មានខ្យល់ឧស្ម័នអ៊ុកស៊ីនសែន ។​

– ហេតុការនេះបានកើត ឡើងកាលពីវេលាម៉ោង៧និង០០នាទី ព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១ នៅចំនុចភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។​
ប្រភពពីប្រជាពលរដ្ឋក្នុងហេតុការណ៍នោះបានអោយប្រាប់ អ្នកយកព័ត៌មានអង្គភាព រស្មីឦសាន យើងអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឃីន ជឿន បានចុះក្នុងអណ្ដូងទឹកមួយនេះដើម្បីតទុយយោ ម៉ូទ័របូមទឹក ស្រាប់តែពេលចុះទៅក្នុងអណ្តូងក៏សន្លប់បាត់ស្មារតី ពេលឃើញហេតុ ការណ៍បែបនោះ កូន ស្រីរបស់ជនរងគ្រោះក៏បានស្រែកហៅអ្នកភូមិអោយជួយជនរងគ្រោះ។​
ខណៈនោះបុរសម្នាក់ ទៀតឈ្មោះ ប្រុញ ឡុច ក៏បានទៅចុះជួយស្រាប់តែបានជាប់គាំង សន្លប់ដូចគ្នានៅក្នុងអណ្តូងទឹកនោះតែម្តង ដែលធ្វើឲ្យរឹតតែមានការផ្អើលឆោឡោដល់អ្នកភូមិនៅតំបន់នោះ នាំគ្នាទៅជួយសង្គ្រោះអ្នកទាំងពីរ និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។

– ជនរងគ្រោះឈ្មោះ ឃីន ជឿន ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ (ស្លាប់) និងជនរងគ្រោះម្នាក់ទៀតឈ្មោះ ប្រុញ ឡុច ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា (សន្លប់បាង់បង់ស្មារតី) ត្រូវបានអ្នកភូមិជួយសង្គ្រោះទាន់ពេលវេលា ។​

– បច្ចុប្បន្នសពជនរង គ្រោះត្រូវបានក្រុមគ្រួសារប្រារព្ធធ្វើពិធីបុណ្យទៅតាមទំនៀមទំលាប់ប្រពៃណី ៕ដោយ ÷សូ មករា

You might like