ពិតជាមិនធម្មតាមែន! សង្វៀនមាន់ជល់ និងអាប៉ោង លេងយ៉ាងអនាធិបតេយ្យរាល់ថ្ងៃ កណ្តាលក្រុងកំពង់សោម មិនខ្វល់ពី កូវីដ១៩សោះឡេីយ !

ព្រះសីហនុ ÷យោងតាមប្រភពពី ប្រជាពលរដ្ឋ បានប្រាប់មកអ្នក យកព័ត៌មានយើងឱ្យដឹងថា សព្វថ្ងៃនេះមានសង្វៀនជល់មាន់ និងអាប៉ោង មួយកន្លែង កំពុងបើកដំណើរការលេងជារៀងរាល់ថ្ងៃមិនដែលរំខានដល់សមត្ថកិច្ចឬអាជ្ញាធរដែលពាក់ព័ន្ធណាមួយឡើយ។

– បើតាមប្រភពបានរាយការណ៍ឲ្យដឹងទៀតថាម្ចាស់សង្វៀននោះមានឈ្មោះ លោក បារាំង
និងម្នាក់ទៀត ឈ្មោះ ជន ទោ ដែលជាអ្នកកាងល្បែងជល់មាន់ និងអាប៉ោង ប្រចាំភូមិអូរ៥ ហើយអ្នកទាំពីរតែងតែបានអួតក្តែងៗ នៅចំពោះមុខអ្នកញៀនល្បែងទាំងអស់នោះថា ខ្លួនបានរត់ការទៅ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់អស់ហេីយ គ្មានអ្នកណាហ៊ាន មកប៉ះពាល់នោះទេ។

– ប្រភពបន្តទៀតថាសង្វៀនជល់មាន់និងអាប៉ោងនេះ បើកលេងយ៉ាង គគ្រឹកគគ្រេង រៀងរាល់ថ្ងៃ ដែលមានទីតាំងស្ថិតនៅ ត្រង់ចំណុច ភូមិអូរ៥ សង្កាត់លេខ៤ ខេត្តព្រះសីហនុ គ្មានសមត្ថកិច្ច ពាក់ពន្ធ័ ក្នុងមូលដ្ឋាន មានវិធានការណ៏ចុះបង្រ្កាប ដល់ក្រុមអ្នកញៀនល្បែង នៅឡេីយទេ ឬមួយអធិការដ្ឋាន នគរបាល ក្រុងព្រះសីហនុសម្ងំ ទទួលបានផលប្រយោជន៍ ពីម្ចាស់បនល្បែងនោះ ជាថ្នូរមិនបង្រ្កាប ទុក្ខអោយបេីកលេង តាមអំពេីចិត្ត។

– ទោះបីសម័យកូវីដ១៩ នេះផ្ទុះយ៉ាងខ្លាំង ឆ្លងរាលដាល យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ លោកខំប្រឹងប្រែង យកចិត្តទុក្ខដាក់ ធ្វើការទប់ស្កាត់ នៅជំងឺដ៏កាចសាហាវ មួយនេះ និងបានបិទគ្រប់ បណ្តាខេត្ត ក្រុង ទាំងអស់ មិនអោយមាន ការជួបជុំគ្នា នឹងក្លឹបកំសាន្ត កាស៊ីណូ ឬកន្លែងកាហ្វេ អីុនធើណែត ខារ៉ាអូខេ ក៍ប៉ុន្តែអាជ្ញាធរ ក្នុងសង្កាត់ ៤ ខេត្តព្រះសីហនុ នៅតែបណ្ដោយ ឲ្យមានសង្វៀនជល់មាន់ និងអាប៉ោងលេង យ៉ាងអនាធិបតេយ្យ ដោយមិនខ្លាចញញើត ក្នុងការរីករាកដាលនៃជម្ងឺដ៍កាចសាហាវនោះទេ។

– ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៍បានសំណូមពរដល់ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ នឹងលោក ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ អោយចាត់មន្រ្តីក្រោមឱវាទ ត្រួតពិនិត្យ បនល្បែងបញ្ជាល់មាន់ មួយកន្លែងនេះអោយខានតែបានផងចុះដើម្បីសុខសុវត្តិភាពរបស់ពួកភាត់រស់នៅសព្វថ្ងៃ។

You might like