ឃាត់ខ្លួនខ្មែរ២នាក់! ករណីលួចដឹកជនជាតិចិន៤នាក់ ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅខេត្តព្រះសីហនុ!

(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានបញ្ជាឱ្យសមត្ថកិច្ចជំនាញបញ្ជូនជនជាតិខ្មែរ២នាក់ទៅតុលាការ។

រីឯជនជាតិចិន៤នាក់ទៀតត្រូវរៀបចំបណ្តេញចេញពីប្រទេសកម្ពុជាផងដែរ។

ក្រោយពីបុរសខ្មែរ២នាក់ខាងលើ លួចដឹកជញ្ជូនជនជាតិចិន៤នាក់ គេចចេញពីកន្លែងចត្តាឡីស័ក នៅខេត្តព្រះសីហនុ មកភ្នំពេញ។
ហើយត្រូវកម្លាំងនគរបាលស្រុកកំពង់សីលា ចាប់ កាលពីរសៀលថ្ងៃទី៣១ខែមីនាឆ្នាំ២០២១។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ កម្លាំងនគរបាលបានបង្រ្កាបករណីលួចដឹកជញ្ជូនជនជាតិចិន ។
គេចចេញពីកន្លែងចត្តាឡីស័កនៅខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៦នាក់!
១៖ ឈ្មោះ អ៊ឹង សេងល័ង អាយុ៣៨ឆ្នាំកាន់លិខិតឆ្លងដែនលេខៈ 050967845។
២៖ ឈ្មោះ រ៉ា វណ្ណះ អាយុ៣១ឆ្នាំ។
៣៖ ឈ្មោះ តឹង អ៊ីស៊ីវ អាយុ២៣ឆ្នាំកាន់លិខិតឆ្លងដែនលេខ EF1651430។
៤៖ ឈ្មោះ វ៉ាង រួយ អាយុ២៨ឆ្នាំកាន់លិខិតឆ្លងលេខៈ EE 4261410។
៥៖ ឈ្មោះ ហ្វាង ឆាវ អាយុ៣៥ឆ្នាំកាន់លិខិតឆ្លងដែនលេខៈ EH 1274335។
៦៖ ឈ្មោះ ចាង ជិនជុន អាយុ៣៧ឆ្នាំកាន់លិខិតឆ្លងលេខៈ EG 9351663 ។

វត្ថុតាងចាប់យកបានរថយន្ត១គ្រឿងម៉ាកឆ្លាមពាក់ស្លាកលេខៈ ភ្នំពេញ 2T-8385 មធ្យោបាយធ្វើសកម្មភាព។
និងរថយន្តម៉ាក កូរ៉ូឡាពាក់ស្លាកលេខភ្នំពេញ 2G-7227 មធ្យោបាយធ្វើសកម្មភាព។

ទាក់ទិនករណីនេះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនបុរសខ្មែរទាំង២នាក់ទៅកាន់តុលាការ។

ចំណែកជនជាតិចិន៤នាក់នោះ ត្រូវរៀបចំឯកសារបណ្តេញចេញពីប្រទេសកម្ពុជា។ប៉ុន្តែពួកគេទាំង៦នាក់ ត្រូវបញ្ជូនទៅយកសំណាក ដើម្បីស្វែងរកជំងឺកូវីដ-១៩សិនរួចទើបអនុវត្តនីតិវិធីតាមក្រោយ៕

You might like