អធិការរងស្រុកជើងព្រៃម្នាក់មិនអនុវត្តច្បាប់បែជាចេញមុខសងសំណង ៥០០.ដុល្លារដើម្បីបញ្ចប់រឿង​ អ្នកកាងល្បែងស៊ីសងបញ្ជុល់មាន់និងអាប៉ោងខុសច្បាប់​ដែលបានប៉ុនប៉ងប្រេីហឹង្សាមនុស្សឃាតដោយចេតនា​លេីអ្នកសារព័ត៌មាននិងវាយបំបែកកញ្ចក់រថយន្ដខូចខាតទាំងស្រុងឮ

ខេត្តកំពង់ចាម÷ កាលវេលាម៉ោង ១១: ៣០ នាទីថ្ងៃទី.៣១ ខែមីនា ឆ្នាំ២០២១ យើងនេះ មានករណីប៉ុនប៉ងមនុស្សឃាតដោយចេតនានិងបានប្រេីអំពេី​ហិង្សាវាយកញ្ចក់រថយន្តអ្នកសារព័ត៌មានបណ្ដាលឲ្យបែកកញ្ចក់ខ្ទេចអស់នៅចំណុចច្រកចូលសង្វៀនប្រជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងស្ថិតនៅភូមិឈេីទាល ឃុំតាសែន ស្រុកជើងព្រៃ ខេត្តកំពង់ចាម

 

តាមប្រភពពីបងប្អូនអ្នកសារព័ត៌មាន​ ជាជនរងគ្រោះបានប្រាប់អង្គភាពយើងឲ្យដឹងថានៅមុនពេលកើតហេតុលោកបានទទួលព័ត៌មានពីពលរដ្ឋបានរាយការណ៍ឲ្យដឹងថានៅភូមិ ឃុំ ខាងលើនេះមានទីតាំងបើកលេងល្បែងបញ្ជុល់មាន់និងអាប៉ោងខុសច្បាប់យ៉ាងពេញបន្ទុកក្នុងពេលផ្ទុះជំងឺ កូវីដ១៩,,

ពេលដែលបានឮព័ត៌មានដូច្នេះលោកបានបើករថយន្តម៉ាកលុច្សស៊ីសពណ៌ស្លែមួយគ្រឿងពាក់ស្លាក-ភ្នំពេញ 2S-9688 មានគ្នាចំនួន.៣ នាក់នៅក្នុងរថយន្ត
បានបើកចូលទៅដល់ទីតាំងសង្វៀនប្រជល់មាន់និងអាប៉ោងខុសច្បាប់នោះដល់ស្រាប់តែមានមនុស្សពីទៅបីនាក់បានយកម៉ូតូមកដាក់នៅខាងមុខរថយន្តរបស់លោកហើយបានបើកទ្វាររថយន្តរបស់លោកសួរនាំហើយបានបិទទ្វាររថយន្តរបស់លោករួចហើយបាននាំគ្នាស្រែកជេរប្រមាថមកលើអ្នកសារព័ត៌មានយ៉ាងចាស់ដៃតែម្តងមិនតែប៉ុណ្ណោះទេថែមទាំងយកដំបងវ៉ៃមកលើរថយន្តរបស់លោកបណ្ដាលឲ្យបែកកញ្ចក់ទាំងសងខាងនិងខាងក្រោយខ្ទេចអស់តែម្ដង

ឃើញសកម្មភាពយ៉ាងព្រៃផ្សៃយង់ខ្នងបែបនេះដូច្នេះរូបលោកក៏បានបេីករថយន្តសំដៅទៅកងរាជអាវុធហត្ថស្រុកជើងព្រៃដើម្បីឲ្យកងរាជអាវុធហត្ថឲ្យជួយអន្តរាគមន៍
ពេលទៅដល់កងរាជអាវុធហត្ថស្រុកជើងព្រៃហាក់ធ្វើព្រងើយមិនយកចិត្តទុកដាក់ជួយអន្តរាគមន៍នោះទេ!?

រូបលោកបានបន្តទៀតថាពេលឃើញកងរាជអាវុធហត្ថមិនជួយអន្តរាគមន៍ដល់រូបគាត់ៗក៏បានទៅកាន់អធិការស្រុកជើងព្រៃដើម្បីសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចក៏ប៉ុន្តែដល់អធិការស្រុកជើងព្រៃមន្ត្រីនគរបាលនោះបង្វែរសាច់រឿងជាករណីគ្រោះថ្នាក់ចរាចរណ៍ទៅវិញ!??

ឃើញសកម្មភាពទាំងកងរាជអាវុធហត្ថស្រុកនិងអធិការដ្ឋានគរបាលស្រុកជើងព្រៃធ្វើយ៉ាងដូច្នេះរូបលោកក៏បានទំនាក់ទាក់ទងទៅកាន់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមដើម្បីឲ្យឯកឧត្តមជួយដល់រូបគាត់នៅពេលដែលឯកឧត្តមបានទទួលព័ត៌មាននេះភ្លាមឯកឧត្តមអភិបាលខេត្ត បានបញ្ជាមកលើរូបលោកអភិបាលស្រុកជើងព្រៃឲ្យមានចំណាត់ការដោះស្រាយជូនរូបលោក

ពេលនោះលោកអភិបាលស្រុកជើងព្រៃបានអញ្ជើញមកជួបជាមួយបងប្អូនអ្នកសារព័ត៌មានដែលជនរងគ្រោះទៅកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃដើម្បីសម្របសម្រួល ពេលនោះសមត្ថកិច្ចមិនបានហៅជនដៃដល់មកដើម្បីដោះស្រាយនោះទេ
ក៏លេចមុខអធិការរងស្រុកជើងព្រៃម្នាក់មកសម្របសម្រួលជាមួយបងប្អូនអ្នកសារព័ត៌មានដែលជាជនរងគ្រោះទៅវិញ
ក្រោមការសម្របសម្រួលពីលោកអធិការងម្នាក់នោះក៏បានចេញមុខសងថ្លៃសំណងខូចខាតរថយន្តទៅលើបងប្អូនអ្នកសារព័ត៌មានចំនួន៥០០ដុល្លារដើម្បីបញ្ចប់សាច់រឿងហឹង្សាខាងលេីនេះ។
​ ក្រោយពីបានឃេីញការចេញមុខសម្របសម្រួលជំនួសជនល្មេីនឹងមិនមានចំណាត់ច្បាប់ព្រហ្មទណ្ឌទៅលេីជនល្មេីសដែលបង្ករហឹង្សាបែបនេះ

ប្រជាពលរដ្ឋមានការសង្ស័យថាទីតាំងកន្លែងជល់មាន់មួយនេះអាចពាក់ព័ន្ធទៅនឹងអធិការងក៏ដូចជាកងរាជអាវុធហត្ថស្រុកជើងព្រៃហេីយ​ បានជាមិនចេញមុខជួយដោះស្រាយដល់ពួកគាត់
ម្យ៉ាងទៀតពេលដែលសម្របសម្រួលគ្នាសមត្ថកិច្ចមិនបានហៅជនដៃដល់មកដើម្បីសម្របសម្រួលនោះទេ។ ហេតុអ្វីលោកអធិការរងស្រុកជើងព្រៃម្នាក់នោះចេញមុខមកដោះស្រាយជំនួសទៅវិញតើលោកអធិការរងម្នាក់នោះអាចពាក់ព័ន្ធទៅនឹងម្ចាស់សង្វៀនជល់មាន់មួយកន្លែងនោះដែរឬទេ?

ឃើញសភាពបែបនេះបងប្អូនពលរដ្ឋនាំគ្នា
សូមណុំពរដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជាពិសេស លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម សូមមេត្តាចាត់កម្លាំងចុះត្រួតពិនិត្យទីតាំងល្បែងខុសច្បាប់កំពុងដំណើរការបើកលេងនៅភូមិ ឃុំខាងលើនេះនិងមានវិធានការទប់ស្កាត់ដើម្បីចាត់កម្លាំងចុះធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់ឲ្យមានសុវត្ថិភាពផងទាន

យើងគ្រប់គ្នាប្រាកដបានដឹងហើយដែលចំណាត់ការរបស់រាជរដ្ឋាភិបាលហាមឃាត់មិនឲ្យមានការជួបជុំ!ដើម្បីទប់ស្កាត់ជំងឺ កូវីដ ១៩ ឲ្យមានប្រសិទ្ធភាព
ផ្ទុយទៅវិញបនល្បែងប្រជល់មាន់និងអាប៉ោងខុសច្បាប់នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម មិនដូចស្រុក.ខេត្ត ដទៃឡើយគឺអាចបើកលេងយ៉ាងពេញបន្ទុកក្នុងពេលផ្ទុះជំងឺ កូវីដ១៩ ៕​ ចំពោះការចុះផ្សាយពាក់ព័ន្ធនឹងការចោទខាងលេីអង្គភាពសារព័ត៌កូនខ្មែរម្ចាស់ប្រទេសនឹងរងចាំការបកស្រាយរាល់ម៉ោងធ្វេីការ។

You might like