កូនបង្កើតទាញដែកវាយសម្លាប់ឪពុក ដោយសង្ស័យថា ឪពុកគ្រូកាន់ ទើបរូបគេសម្រេចវាយសម្លាប់ឪពុកឱ្យបានមុន!

(បាត់ដំបង)៖ បុរសម្នាក់បានយកដែកស្បែងមកវាយសម្លាប់ឪពុកបង្កើត ខណៈសង្ស័យថា៖ឪពុករងគ្រោះគ្រូកាន់។

ករណីឃាតកម្មនេះ បានកើតឡើងនៅភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះប៊ុត សារ៉េត ភេទប្រុស អាយុ៦១ឆ្នាំរស់នៅភូមិឃុំកើត ហេតុខាងលើ ។
ជនដៃដល់ជាកូនបង្កើតរបស់ជនរងគ្រោះឈ្មោះ ប៊ុត សំណាង ភេទប្រុសអាយុ២៧ឆ្នាំ បានយកដែកស្បែង វាយឪពុកខ្លួន បណ្តាលឱ្យស្លាប់ភ្លាមៗ។

នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថា៖ខ្លួនពិតជាបានវាយសម្លាប់ឪពុកមែន។
ដោយសារតែឪពុកខ្លួនមានគ្រូកាន់ ហើយ មានបំណងសម្លាប់រូបគេ ទើបគេវាយសម្លាប់ឪពុកឱ្យបានមុន ។

បច្ចុប្បន្ន៖ សមត្ថកិច្ចនគរបាល បានកសាងសំណុំរឿងបញ្ជូនជនសង័្សយទៅកាន់ស្នងការដ្ឋានខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕សហការី

You might like