(ភ្នំពេញ)៖ ដោយគោរពតាមអនុសាសន៍ណែនាំពីសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៧.០៤.២០២១ ក្រសួងសុខាភិបាល បានសម្រេចចេញនីតិវិធី សម្រាប់គ្រប់គ្រងថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩នៅផ្ទះ។
ដោយផ្ដោតសំខាន់ទៅលើ ការកំណត់ទីតាំងក្នុងការបិទទីតាំងនិងតំបន់ និងត្រួតពិនិត្យ ការចម្លងសម្រាប់អ្នកថែទាំ ការគ្រប់គ្រងសន្តិសុខ តាមគោលដៅ និងសកម្មភាពមួយចំនួនទៀត..!។

ក្រសួងបញ្ជាក់ថា៖ ការរៀបចំបង្កើតនីតិវិធីស្តង់ដារនេះ គឺចំណាយរយៈពេលខ្លី ប៉ុន្តែបានប្រមូលមតិយោបល់ ពីអ្នកជំនាញ។
បច្ចេកទេសដ៏ច្រើន និងផ្អែកទៅលើបទពិសោធន៍ជាក់ស្ដែង នៃការគ្រប់គ្រងអ្នកជំងឺកូវីដ១៩ នៅកម្ពុជា។
រួមនិងបទពិសោធន៍ តាមបណ្ដាលប្រទេសជាច្រើន ដែលបានជ្រើសរើសនិងព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះ..!។

សូមជម្រាបថា៖ ការព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះ គឺសម្រាប់តែអ្នកជំងឺស្រាលប៉ុណ្ណោះ។
ដោយឡែកអ្នកជំងឺធ្ងន់ គឺត្រូវដាក់ព្យាបាលនៅតាមមន្ទីរពេទ្យដដែល៕

You might like