ចាប់បានចោរម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលលួចគាស់តូបនៅផ្សារឈូកមាស!

(ភ្នំពេញ)៖ ក្រុមអាជីវករបាននាំគ្នាដេញចាប់បានចោរម្នាក់ ប្រគល់ឱ្យសមត្ថកិច្ច ខណៈបក្ខពួក២នាក់ទៀក បានរត់គេចខ្លួន!។

បន្ទាប់ពីពួកគេចូលលួចគាស់តូប លក់ដូរ នៅក្នុងផ្សារ ឈូកមាស ។

ហេតុការណ៍នេះបានកើតឡើងនៅផ្លូវ ២.០១១ ក្នុងផ្សារ ឈូកមាស.សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ កាលពីរំលងអធ្រាត្រ ចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖ ជនសង្ស័យឈ្មោះ ម៉ៅ អាយុ២០ឆ្នាំរស់នៅផ្លូវរថភ្លើង ជិត កន្លែងកើតហេតុ។
ជននេះនិងបក្ខពួក ២នាក់ទៀតបានជិៈ ម៉ូតូ១គ្រឿង មិនចាំម៉ាកចូលទៅ គាស់តូប បម្រុងយកមឹកត្រីបង្គារបស់អាជីវករ។

ប៉ុន្តែភ្លាមៗនោះម្ចាស់តូបឃើញទាន់ធ្វើឱ្យជនសង្ស័យទាំង៣នាក់ ភ័យស្លន់ស្លោ ជិៈម៉ូតូរត់គេចបាត់២នាក់។
ខណៈម្នាក់ខាងលើ ត្រូវអាជីវករដេញចាប់ជាប់ប្រគល់ឱ្យសមត្ថកិច្ច៕សហការី

You might like