ក្រោយផ្ទុះការគាំទ្រសន្តិសុខABAត្រូវបានដោះលែងឱ្យមានសេរីភាពវិញហេីយ

(ភ្នំពេញ)៖ លោក ភឿង ភីរៈ សន្តិសុខABA ដែលបានបាញ់សម្លាប់បុរសអ្នកញៀនថ្នាំម្នាក់ នៅក្បែរស្ពានអាកាសផ្សារដីហុយ នោះ។

ត្រូវបានដោះលែង អោយមានសេរីភាព ឡើងវិញ នៅល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នេះ ។
នេះបើតាម លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់សារព័ត៌មាននៅល្ងាចទី០៨.០៤.២០២១ ។

សូមជម្រាបថា៖ លោក ភឿន ភិរៈ សន្តិសុខធានាគារ ABA ត្រូវបានបញ្ជូនខ្លួន មកអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៨.០៤.២០២១នេះ

ខណៈនោះក៍មានមេធាវី៩រូប មកពីក្រុមហ៊ុនមេធាវី ដ័ន& ដ័ន និងក្រុមហ៊ុនមេធាវីលីហ្គលថោន បានរួមគ្នាការពារក្តីជូនលោក ភឿន ភិរៈ ផងដែរ។

ករណីបាញ់សម្លាប់នេះបានកើតឡើង នៅក្រោមស្ពានអាកាសទឹកថ្លា កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។

តាមរយៈសេចក្តីប្រកាសព័ត៌មានក្រុមមេធាវីបានគូសបញ្ជាក់ថា៖ ការជួយការពារក្តីដោយសារមើលឃើញ ស្ថានភាពគ្រួសារជនសង្ស័យ ភឿន ភិរៈ ជាកូនកំព្រាឪពុក និងជាអតីតតបញ្ញវន្ត ដែលបានទទួលអាហារូបករណ៍នៅដេប៉ាតឺម៉ង់ផ្នែកភាសាបារាំង នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ក្រុមមេធាវី បានអះអាងថា៖ ការស្វះស្វែងគាំពារផ្នែកច្បាប់នេះ ដើម្បីការពារសិទ្ធិជនសង្ស័យក្នុងការទទួលបានយុត្តិធម៌ តាមនីតិវិធីច្បាប់។

មេធាវីទាំង៩រូប ដែលបានស្ម័គ្រចិត្តចូលខ្លួនការពារក្តីដោយមិនគិតថ្លៃជូនលោក ភឿន ភិរៈ នេះរួមមាន៖ មេធាវី អ៊ន ហ៉ីង.មេធាវី នី ចាន់ឌី.មេធាវី ឈរ ស៊ុនហុង.មេធាវី ស៊ឹង ច័ន្ទកន្និកា.មេធាវី សាន សុផា.មេធាវី ណែប ម៉ូនីកា.មេធាវី ឆន សំណាង.មេធាវី ប៉ាល់ វណ្ណារី.និងមេធាវី អោម ប៊ុនថា។

សូមបញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី០៦ ខែមេសា កន្លងទៅនេះ មានកើតករណីហិង្សាមួយលើដងវិថីក្រោមស្ពានអាកាសទឹកថ្លៃរវាងសន្តិសុខធនាគារ ABA លោក ភឿន ភិរៈ អាយុ៣៦ឆ្នាំ ជាមួយយុវជនម្នាក់។
អំពើហិង្សាបានឈានដល់ការផ្ទុះអាវុធបណ្តាលឱ្យយុវជន ដែលគេអះអាងថា បែកថ្នាំផងនោះ ស្លាប់បាត់បង់ជីវិត ពេលរូបគេកាន់កាំបិតសម្តៅចូលទៅចាក់បុរសសន្តិសុខ និងជាជនសង្ស័យក្នុងសំណុំរឿងនេះ។

ជុំវិញករណីហិង្សានេះ អ្នកលេងបណ្តាញសង្គម រួមទាំងអ្នកច្បាប់មួយចំនួនផង បានចាត់ទុកការបាញ់របស់លោក ភឿន ភិរៈ ទៅលើជនរងគ្រោះ គ្រាន់តែជាករណីការពារខ្លួនប៉ុណ្ណោះ។

អ្នកលេងបណ្តាញសង្គមចង់ឃើញស្ថាប័នតុលាការថ្លឹងថ្លែងលើអង្គហេតុនៃអំពើហិង្សា និងផ្តល់ការអនុគ្រោះដល់ជនសង្ស័យ។

ប៉ុន្តែនៅទីបំផុតជនសង្ស័យ ភឿន ភិរៈ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឱ្យមានសេរីភាពវិញហើយនៅល្ងាចទី០៨.០៤.២០២១នេះ៕

You might like