សាឡាងកំពុងឆម្លងអ្នកដំណើរពីកោះពេជ្រ&កោះនរាដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសាឡាងខ្នាតធំចំនួន២គ្រឿង ។

ក្នុងដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ចាប់ពីម៉ោង ៥ និង៣០នាទីព្រឹក ដល់ម៉ោង២០ និង០០យប់ ។
ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌចំការមន និខណ្ឌច្បារអំពៅ។

នេះបើយោងតាមមន្ទីសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។
ខណៈសាលារាជធានីភ្នំពេញ ចាប់ផ្តើមការដ្ឋាន ជួសជុលផ្លូវ លើស្ពានព្រះមុនីវង្សចាស់ ឬស្ពានច្បារអំពៅ ។
ដែលជាផ្លូវឯកទិស សម្រាប់ចូលពីច្បារអំពៅមកភ្នំពេញ នៅថ្ងៃទី០៨ ខែមេសានេះ បានបង្កការកកស្ទះយ៉ាងខ្លាំង ។
តាំងពីព្រឹកព្រលឹម រហូតដល់យប់ហួសម៉ោងបម្រាមគោចរ នៅម៉ោង០៨យប់៕

You might like