អង្គុយជុំគ្នាផឹកស៊ីសុខៗ ដួលផ្ងារក្រោយបោកក្បាលនិងក្អួតឈាមស្លាប់មួយរំពេច។

(ភ្នំពេញ)៖ បុរស៣នាក់ជួបជុំគ្នាអង្គុយផឹកស៊ីសុខៗ ស្រាប់តែមានបុរសមា្នក់ដួលផ្ងារក្រោយបោកក្បាលនិងក្អួតឈាមបណ្ដាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗមួយរំពេច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៨ យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។នេះបើយោងតាមការបញ្ជាក់ឲ្យដឹងអ្នកនៅទីតាំងកើតហេតុ

ជុំវិញករណីខាងលើ បុរស២នាក់បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានតេហៅគ្នាដើម្បីណាត់ជួបជុំហូបចុកផឹកស៊ីនៅបន្ទាប់ជួលមួយកន្លែង លុះពេលបានជុំគ្នាចាប់ផ្ដើមផឹកស៊ីមិនទាន់បានប៉ុន្មានម៉ោងផង ភ្លាមៗនោះបុរសម្នាក់បានដួលផ្ងារក្រោយបោកក្បាលនិងក្អួតឈាមស្លាប់ភ្លាមៗតែម្ដង។

គួរបញ្ជាក់ផងដែរថា ក្រោយពេលកើតហេតុមានបុរសម្នាក់ធ្លាប់បំពេញការងារជាមួយជនរងគ្រោះបានបញ្ជាក់ឲ្យដឹងបន្ថែមថា ជនរងគ្រោះខាងលើ មានឈ្មោះថា វុត្ថា អាយុ ៣៨ឆ្នាំ មុខរបរជា ជាងធ្វើម៉ាស៊ីនដេ (អតីតជាកម្មកររោងចក្រ) មានស្រុកកំណើតនៅខេត្តព្រៃវែង។
បច្ចុប្បន្នជនរងគ្រោះស្នាក់នៅបន្ទប់ជួលមួយប្រពន្ធក្នុងភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ហើយធ្វើការហ៊ុំព័ទ្ធជុំវិញសាកសពនិងបានទាក់ទងទៅខាងជំនាញកុសល្យវិច័យ ដើម្បីពិនិត្យរកមូលហេតុ និងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

You might like