ហាមមិនឲ្យមានការប្រមូលផ្ដុំនិងជួបជុំគ្នា ស្រាប់តែមកពពាក់ពពូនគ្នាអង្គុយល្បែងសុីសង ហ្គេមបាញ់ត្រី សមមុខហើយសមត្ថកិច្ចចុះចាប់ទាំងយប់,,,

ភ្នំពេញ ៖ ក្រុមប្រុសស្រីញៀននិងល្បែងស៊ីសង អង្គុយផ្តុំគ្នាលេងហ្គេមបាញ់ត្រីលួចលាក់ មានអីកម្លាំងគណៈបញ្ជាការខណ្ឌឫស្សីកែវ សហការគ្នាជាមួយនឹងសមត្ថកិច្ច ចុះមកបង្ក្រាបនិងឃាត់ខ្លួនមនុស្ស៧នាក់ ក្នុងនោះមានក្មេងប្រុសស្រីពីរនាក់តូចៗទៀតផង ។

សមត្ថកិច្ចបានដកហូតបានទូហ្គេមបាញ់ត្រី និងសម្ភារៈជាច្រើនទៀត នៅទីតាំងហ្គេមបាញ់ត្រី ដុះស្លែ មួយកន្លែងនេះ ដែលអាជ្ញាធរមានសមត្ថកិច្ចធ្លាប់ បង្ក្រាបម្តងរួចហើយ តែនៅលួចបើកបានដដែល នៅតាមបណ្ដោយផ្លូវទំនប់ ៧០ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង ៧ យប់ថ្ងៃទី ១៨ ខែមេសាឆ្នាំ ២០២១ នេះ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថាទីតាំងនេះមិនត្រឹមតែបង្កប់លួចបើក ហ្គេមល្បែងស៊ីសងប៉ុណ្ណោះទេ មានទាំងគ្រឿងញៀនទៀតផង ហើយអ្នកស្រីក៏ធ្លាប់បានចុះបង្ក្រាបនិងចាប់ទីតាំងនេះម្ដងរួចហើយ ថែមទាំងអញ្ជើញម្ចាស់ផ្ទះមកធ្វើការកិច្ចសន្យានៅសង្កាត់ តែម្ចាស់ផ្ទះមិនព្រមចូលខ្លួនមកទាល់តែសោះ ហើយទីតាំងនេះនៅតែបន្តលួចបើករហូតមកដល់ពេលនេះ ។

យ៉ាងណាអ្នកស្រីបានដឹកនាំកម្លាំងគណៈបញ្ជាការសង្កាត់និងកម្លាំងសមត្ថកិច្ចបានចុះមកបង្ក្រាបនិងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីដែលញៀននឹងល្បែងស៊ីសង ៧នាក់
យកទៅអធិការនគរបាលខណ្ឌឬស្សីកែង ដើម្បីចាត់វិធានការតាមច្បាប់ ៕

You might like