សង្ស័យឆ្លងចរន្តភ្លើង ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង

បាត់ដំបង៖អគ្គិភ័យមួយបានលេបត្របាក់ផ្ទះមួយខ្នងអស់ទាំងស្រុងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១ នៅចំណុចក្រុមទី ១០ ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះខាងលើ មានទំហំ ៧ម៉ែត្រx៨ម៉ែត្រ សង់អំពីឈើ
ជញ្ជាំងក្តា ដំបូលប្រក់ក្បឿង រួមនិងសំយ៉ាបតមកក្រោយទំហំ ៥ម៉ែត្រx៨ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ ឆេង មុំ ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅ នៅចំណុចកើតហេតុខាងលើ។

-/សម្ភារខូចខាតរួមមាន៖
-ផ្ទះ០១ខ្នងឆេះអស់ទាំងស្រុង
– ស្រូវពូជអស់ចំនួន ០៣តោន
– អង្ករចំនួន ៣០០ គីឡូក្រាម
– ប្រាក់ដុល្លាចំនួន ១០០$
– ក្រវិលមាសចំនួន ០១ ជី
– ខ្សែកផ្លាកទីនចំនួន ៣.៥ជី
– ប្លង់ដីឡូត៍និងដីស្រែចំនួន៤ប្លង់
– សម្លៀកបំពាក់និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ភ្លាមៗនោះសមត្ថកិច្ចយើងពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារតែស្ថានភាពផ្លូវរថយន្តចូលទៅពុំរួច នឹងទទួលបានព័ត៌មានមិនទាន់ពេលវេលា ហើយមូលហេតុនៃការឆេះគឺបណ្តាលមកពីផ្ទុះសេខ្សែភ្លេីង៕

You might like