អាជ្ញាធរក្រុងបញ្ជូនបុរសពីរនាក់ទៅបណ្ឌលចត្តាឡីស័ក ខណៈបានជួលរថយន្តសង្គ្រោះបន្ទាន់ ជិៈពីភ្នំពេញមកក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរភូមិមិត្តភាពសង្កាត់ក្រុងប៉ោយប៉ែត និងមន្ត្រីសុខាភិបាលបានយកមនុស្ស២នាក់ទៅធ្វើចត្តាឡីស័កខណ:ជួលរថយន្តពេទ្យ(សង្រ្គោះបន្ទាន់)ជិះមកផ្ទះនៅយប់ថ្ងៃទី១៨ខែមេសាឆ្នាំ២០២១នេះ ពីរាជធានីភ្នំពេញមកក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បុរសល្មើសគោចរ និងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក នោះ១.ឈ្មោះប៉ាង វុទ្ធីហៅហើម ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅស្រុកកូនមុំ ខេត្តរតនគិរី និង២.ឈ្មោះ ប៉ាង សុខភាព ភេទប្រុស អាយុ៣២ឆ្នាំរស់នៅភូមិចំការលើឃុំស្វាយទាបស្រុកចំការលើខេត្តកំពងចាម។

តាមសំដីរបស់ស្ត្រីអាយុ៦០ម្នាក់ឈ្មោះអឿង អាង ត្រូវជាម្ដាយស្នាក់នៅភូមិមិត្តភាពសង្កាត់ក្រុងប៉ោយប៉ែតប្រាប់ថា មុនមកដល់ក្រុងប៉ោយប៉ែតកូនរបស់គាត់ឈ្មោះប៉ាង វុទ្ធីហៅហើម ភេទប្រុស អាយុ៣៤ឆ្នាំបានដឹកប្អូនឈ្មោះប៉ាង មុំ ភេទប្រុស អាយុ២៥ឆ្នាំ(ជាអ្នកជំងឺ)ចេញពីស្រុកកូនមុំ ខេត្តរតនគិរី មកពេទ្យលោកសង្ឃក្រុងភ្នំពេញតាមរយៈរថយន្តពេទ្យក្នុងតម្លៃ៥០០ដុល្លារដើម្បីព្យាបាល។
ស្ត្រីខាងលើបន្តថា ដោយគ្មានសង្ឃឹមក្នុងការព្យាបាលគាត់បានពិភាក្សាសម្របសម្រួលពីគ្រូពេទ្យសុំយកកូនមកផ្ទះហើយគាត់បានជួលរថយន្តពេទ្យនៅទីនោះមកក្រុងប៉ោយប៉ែតក្នុងតម្លៃ៦០០ដុល្លារក្នុងនោះមានអ្នកជំងឺម្នាក់ គឺ៣នាក់រួមដំណើរជាមួយ មកដល់ក្រុងប៉ោយប៉ែតនៅយប់ថ្ងៃទី១៨ខែមេសា ឆ្នាំ២០២១ ត្រូវអាជ្ញាក្នុងមូលដ្ឋានយកកូនគាត់ទាំងពីរនាក់ខាងលើទៅមណ្ឌលចត្តាឡេស័ក ដើម្បីរកជំងឺCovid19ព្រមទាំងទុកឲ្យគាត់មើលថែរអ្នកជំងឺផង។

ករណីខាងលើនេះលោកសន មុន្នី មេភូមិមិត្តភាពប្រាប់ថា ចំពោះស្ត្រីខាងលើដែលនាំកូនមកផ្ទះល្មើសបំរាមគោចររបស់ប្រមុខថ្នាក់ដឹកនាំត្រូវបានអាជ្ញាធរសមត្ថកិច្ចជំនាញព្រួយបារម្ភពីការរីករាលដាលនៃជំងឺកូវីត១៩។ លោកបញ្ជាក់ថាសូមបងប្អូនមេត្តាជួយផ្ដល់ព័ត៌មានដល់អាជ្ញាធរឬមន្ត្រីជំនាញនៅក្នុងមូលដ្ឋានបើសិនជាមានមនុស្សល្មើសច្បាប់បំរាមគោចរ សូមរាយការណ៍ប្រាប់អាជ្ញាធរងាយស្រួលសមត្ថកិច្ចចាត់វិធានការយកពួកគាត់ទៅមណ្ឌលចត្តាឡីស័កជៀសវាងការរីករាដាលជំងឺcovid19 យើងត្រូវរួមគ្នាអនុវត្តតាមគោលការណ៍៣កុំ ៣ការពារ៕

You might like