ផ្សារចំនួន៤​ ក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន

ភ្នំពេញ៖លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្តីជូនដំណឹង ចំនួន៤ដាច់ដោយឡែក សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ន នូវផ្សារចំនួន៤ រយៈពេល១៤ថ្ងៃ ដោយសារតែមានបងប្អូនអាជីវករនិងប្រជាពលរដ្ឋ បានឆ្លងវីរុសកូវីដ១៩ ។

ផ្សារទាំង៤ នេះ រួមមាន ៖ ផ្សារទួលពង្រ ស្ថិតនៅសង្កាត់ចោមចៅទី១ , ផ្សារត្រពាំងថ្លឹង ស្ថិតនៅសង្កាត់ចោមចៅទី១ , ផ្សារឯកជន្យ១ ស្ថិតនៅសង្កាត់ចោមចៅទី១ និង ផ្សារសេនជូរីផ្លាហ្សា ស្ថិតក្នុងសង្កាត់កាកាបទី១ ៕

You might like