ឃើញផ្លូវស្ងាត់ បើកលឿនជ្រុលទៅបុករថយន្តដឹកសុីម៉ង់ត៍កំពុងបត់ឆ្លងបណ្តាលអោយរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ!

ភ្នំពេញ ៖ រថយន្តសាំងយ៉ុងមួយគ្រឿងអាងតែផ្លូវស្ងាត់បើកបរលឿនជ្រុលទៅបុករថយន្តអូសសណ្តោងពោងសុីម៉ង់ត៍កំពុងបត់ឆ្លងបណ្តាលអោយរងការខូចខាតផ្នែកខាងមុន។កាលពីវេលាម៉ោង១២និង៥៩នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៣ ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តសណ្ដោងមួយគ្រឿងពាក់ស្លាកលេខ
ភ្នំពេញ៣E៨៧៩៥ ធ្វេីដំណេីរពីជេីង ទៅត្បូងលុះមកដល់ចំណុះកេីតហេតុរថយន្តធំក៏បានបទត្រឡប់ក្រោយក៏ស្រាប់តែមានរថយន្តសាំងយ៉ុងមួយគ្រឿងពណ៍លឿងពាក់ស្លាកលេខភ្នំពេញ២BK៣៧២៤ បើកបរក្នុងល្បឿនលឿនខ្លាំងពេកក៏ជ្រុលទៅបុកនឹងរថយន្តសណ្ដោងរម៉កចំចំហៀងខាងក្រោយបណ្ដាលឲ្យរថយន្តសាំយ៉ុងរងការខូចខាតផ្នែកខាងមុខទាំងស្រុងតែ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញដើម្បីយករថយន្តទាំងពីរយកទឹកដោះស្រាយគ្នានៅពេលក្រោយ។
ក្នុងនោះពុំមានអ្នករងរបួសនោះទេក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ៕

You might like