អាជីវករនិងសន្តិសុខមួយចំនួន នៃ ផ្សារបឹងត្របែក ផ្លាហ្សា ឆ្លង កូវីដ១៩

ភ្នំពេញ៖ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករនិងកម្លាំងសន្តិសុខមួយចំនួន នៃផ្សារបឹងត្របែក ផ្លាហ្សា បាន ឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ដែលស្ថានភាពនេះបានរីករាលដាលជាបន្តបន្ទាប់ ច្រើនតូប និង មានទីតាំងខុសៗគ្នា ក្នុងបរិវេណផ្សារគួរអោយព្រួយបារម្ភ និង ចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់ ។

យោងតាមសេចក្តីជូនដំណឹងរបស លោក ថេង សុថុល អភិបាលខណ្ឌចំការមន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានអោយដឹងថា រដ្ឋបាលខណ្ឌចំការមន សូមផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារបឹងត្របែកផ្លាហ្សា រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែមេសា រហូតដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ដែលដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញ-ចូល ផ្សារនេះ ៕

You might like