ឯកឧត្តមអភិបាលខេត្ត អញ្ជើញទទួលអំណោយជាទឹកសុទ្ធ ទឹកក្រូច និងម៉ាស់ ពី លោកប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ

ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានទទួល អំណោយជាទឹកសុទ្ធ ១០០កេះ ទឹក្រូច៨០កេះ និងម៉ាស់ ២កេះធំ ស្មើនឹង ៥០០០ម៉ាស់ ពីសាខាគយ និងរដ្ឋាករខេត្តតាកែវ ។ ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅបរិវេណ សាលាខេត្តតាកែវ ក្រោមវត្តមានចូលរួម ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ លោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋករខេត្តតាកែវ ដើម្បីចូលរួមជាមួយរដ្ឋ បាលខេត្ត ទុកចែកជូនពលរដ្ឋកំពុងមានជីវភាព ខ្វះខាត ក៏ដូចជាពលរដ្ឋកំពុងធ្វើចត្តាឡី ស័កតាមលំនៅឋាន គ្រប់បណ្ដាក្រុងស្រុក អំឡុង ពេលជំងឺកូវីដ-១៩ កំពុងរាតត្បាតជាខ្លាំង ។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាង ជ្រោលជ្រៅ ចំពោះ លោក កែវ វ៉ាន្នី និងមន្រ្តីក្រោមឱវាទទាំងអស់ ដែលបានផ្តល់ជូនអំណោយ ជាគ្រឿងឧបភោគ បរិភោគទាំងនេះមករដ្ឋបាលខេត្ត ក្នុងស្ថានភាពដែលប្រទេសកម្ពុជា យើងកំពុងតែ ប្រយុទ្ធប្រឆាំង និងការពារទប់ស្កាត់ជំងឺកូវីដ១៩នេះ ។ ក្នុងនាម តំណាងឱ្យ រដ្ឋបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ក៏សូមប្រសិទ្ធពរជ័យ បវរសួរស្តី ជួបតែសុខសុភមង្គល ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុខភាពល្អ សូមប្រកបដោយ ពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សម្ភារៈដែលបានប្រគល់ជូនរដ្ឋបាលខេត្តនាឱកាសនោះដែររួមមាន៖ ទឹកបរិសុទ្ធខេមបូឌា ១០០ កេះ ទឹកក្រូច ៨០ កេះ និងម៉ាស់ ២កេះ ធំស្មើរ ៥០០០ម៉ាស់ ដើម្បីរួមចំណែក ជាមួយរដ្ឋបាលខេត្តតាកែវ ៕

You might like