បុគ្គលិកធ្វើការនៅក្រុមហ៊ុន វីរៈ ប៊ុនថាំ សាខាវត្តភ្នំ ម្នាក់ ឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះ បង្ហាញថា មានអ្នកជំងឺកូវីដ-១៩ ម្នាក់ ជាបុគ្គលិកធ្វើការ នៅក្នុងក្រុមហ៊ុន វីរៈ ប៊ុនថាំ សាខាវត្តភ្នំ ក្បែរពេទ្យជប៉ុន ផ្នែកបញ្ញើឥវ៉ាន់ បានឆ្លងជំងឺកូវីដ-១៩ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ទីតាំងខាងលើចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩​ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ បានទៅទីកន្លែងមានហានិភ័យនេះ៕

You might like