ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូន កងកម្លាំងឈរជើងតាមគោលដៅសំខាន់ៗចំនួន០៣ស្រុក

ខេត្តតាកែវ៖ នៅទី២៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោក ខាន់ សុខា អភិបាលរងខេត្ត អាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច ក្នុងការ ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ នៅព្រំប្រទល់ខេត្ត ភូមិសាស្រ្តស្រុកត្រាំកក់ ជាប់ព្រំប្រទល់ ខេត្តកំពត និងខេត្តកំពង់ស្ពឺ ភូមិសាស្រ្តស្រុកបាទី ជាប់ព្រំប្រទល់ ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល និងភូមិស្រុកព្រៃកប្បាស ដែលមានព្រំប្រទល់ជាប់ខេត្តកណ្ដាល ដើម្បីចូលរួមជាមួយរាជ រដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងសេចក្ដីណែនាំរបស់ រដ្ឋបាលខេត្ត ស្ដីពីបន្តអនុវត្តវិធានការរដ្ឋបាល ក្នុងការបិទរមណីយដ្ឋានទេសចរណ៍ និងហាមឃាត់ការធ្វើ ដំណើរពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ។

  1. ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់ បណ្ដាកងកម្លាំងដែលប្រចាំ ការគ្រប់គោលដៅទាំងអស់ត្រូវប្រកាន់ខ្ជប់នូវវិន័យ សុជីវធម៌ សីលធ៌មថ្លៃថ្នូររបស់កងកម្លាំង យ៉ាងម៉ឹងម៉ាត់ក្នុងការអនុវត្តការងារ ដើម្បីការពារពីការចម្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ យើងបាន។ មួយវិញទៀតត្រូវចូលរួមអនុវត្តន៍តាមវិធានការនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩ ក្នុងពេលប្រតិបត្តិការ។

    ដើម្បីធ្វើការលើកទឹកចិត្តកងកម្លាំងសមត្ថកិច្ចឈរជើង តាមគោលដៅនៅភូមិសាស្រ្ត ស្រុកត្រាំកក់ ភូមិសាស្រ្តស្រុកបាទី និងភូមិសាស្រ្តស្រុកព្រៃកប្បាស ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភ ដោយក្នុងមួយ គោលដៅៗ ទទួលបាន ៖ ទឹកបរិសុទ្ធ ៣០កេះ ទឹកក្រូច ២០កេះ មី ២០កេះ ម៉ាស ១កេះធំ និងថវិកា ២លានរៀលផងដែរ ៕

You might like