នៅវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្តាយផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានករណីបុរសម្នាក់ រត់ម៉ូតូកង់បី មិនគោរពតាមវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល ដោយចេញក្រៅលំនៅដ្ឋាន និងធ្វើដំណើរលើដងផ្លូវគ្មានលិខិតអនុញ្ញាត។ នៅពេលដែលកម្លាំង គ.អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ បានល្បាតក្នុងភូមិសាស្ត្រខណ្ឌចំការមន ដល់ចំណុចខាងលើ ក៏បានឃើញបុរសខាងលើកំពុងតែអង្គុយលើម៉ូតូរ៉ឺម៉កកង់បី ខណៈនោះកម្លាំងគ.អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានណែនាំពីវិធានការរបស់រាជរដ្ឋាភិបាល ទៅកាន់បុរសនោះដើម្បីចូលរួមបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែបុរសខាងលើមិនត្រឹមតែមិនស្ដាប់នូវការណែនាំនោះទេ ថែមទាំងបានប្រើកាយវិការមិនសមរម្យឌឺដងមកលើសមត្ថកិច្ចកំពុងអនុវត្តច្បាប់ទៀតផង ឃើញដូច្នោះ កម្លាំងគ.អន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ បានសហការការជាមួយកម្លាំង មូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ធ្វើការឃាត់ខ្លួន បុរសម្នាក់នោះ បញ្ជូនទៅ ទៅមន្ទីសង្គមកិច្ចរាជធានីភ្នំពេញ តាមការណែនាំ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដើម្បីធ្វើការអប់រំនិងផាកពិន័យតាមច្បាប់៕
You might like
នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៥៨០នាក់ ត្រូវបានប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិថ្មី
Jun 07, 2024
61 views
សម្ដេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពគ្នាជំរុញពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍រួម
May 14, 2024
74 views
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤
May 14, 2024
69 views
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤
May 08, 2024
80 views