រកឃើញស្ដ្រីម្នាក់នៅខេត្តមណ្ឌលគិរី ឆ្លងជំងឺកូវីដ១៩ជាករណីលើកទី១

(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ ម្នាក់។

និងជាលើកដំបូង ដែលកើតលើស្ដ្រីម្នាក់ឈ្មោះ គិន សម្ព័ស អាយុ៥១ឆ្នាំ រស់នៅភូមិអរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

ស្ដ្រីឈ្មោះ គិន សម្ព័ស កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រួសាររបស់គាត់បានធ្វើដំណើជូនស្វាមីឈ្មោះ គឹម សារ៉េត ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ព្រះកុសម: (ហៅពេទ្យលោកសង្ឃ) នៅភ្នំពេញ ។
មានអ្នករួមដំណើរជាមួយចំនួន០៥នាក់ មានឈ្មោះដូចខាងក្រោម៖

ទី១៖ ឈ្មោះ ជ័យ ស៊ីនាថ ភេទប្រុស មុខរបរបុគ្គលិកមន្ទីរពេទ្យខេត្ត
ទី២៖ ឈ្មោះ អ៊ិន សុភាព ភេទស្រី ត្រូវជាកូនប្រសារ
ទី៣៖ ឈ្មោះ គឹម សារ៉េត ភេទប្រុស អ្នកជំងឺ
ទី៤៖ ឈ្មោះ លាង ណាត ភេទប្រុស ត្រូវជាក្មួយ
ទី៥៖ ឈ្មោះ ឈួន ថានី ភេទប្រុស ម្ចាស់រថយន្ត។

ដល់នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ត្រូវបានមន្ទីរពេទ្យព្រះកុសមៈ បញ្ជូនអ្នកជំងឺតាមរថយន្តសង្គ្រោះ ឈ្មោះ ពហុព្យាបាលមានជ័យ លេខទូរស័ព្ទ ០១០ ៦០ ៦០ ៨៩ និង០៦៨ ២២ ២២ ៦៩ មកកាន់ខេត្តមណ្ឌលគិរីវិញ។

រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរពេទ្យខេត្តមណ្ឌលគិរី បានចុះដល់ផ្ទះយកវត្ថុសំណាក់មនុស្សចំនួន០២នាក់ គឺទី១៖ ឈ្មោះ គិន សម្ព័ស និងទី២៖ ឈ្មោះ អ៊ិន សុភាព ទៅពិនិត្យ។
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ជាលទ្ធផលបញ្ជាក់ ដោយមន្ទីរពេទ្យព្រះកេតុមាលា ឈ្មោះ គិន សម្ព័ស ភេទស្រី អាយុ៥១ឆ្នាំ វិជ្ជមានកូវី៨-១៩ បច្ចុប្បន្ន អ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។

រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ដែលបានពាក់ព័ន្ធដោយផ្ទាល់ សូមរួសរាន់មកជួបជាមួយក្រុមគ្រូពេទ្យ ដើម្បីយកវត្ថុសំណាកទៅពិនិត្យ ។
ត្រូវធ្វើចត្តាឡីស័ក និងអ្នកប៉ះពាល់ដោយប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន មិនត្រូវពាក់ព័ន្ធ ប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕

You might like