សមត្ថកិច្ចឃាត់ឡាន តូរីសជាច្រើនគ្រឿង ដែលចូលដឹកមនុស្សចេញពី «តំបន់ក្រហម»

ភ្នំពេញ៖នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នេះ សមត្ថកិច្ចចម្រុះខណ្ឌពោធិ៍សែនជ័យ បានឃាត់​រថយន្ត​តូ​រី​ស​ជា​ច្រើន​គ្រឿង​ ដែលចូលដឹក​កម្មករ​កម្មការិនី​ និង ​ប្រជាពលរដ្ឋ​ចេញពី​ «តំបន់​ក្រហម» ក្នុង​សង្កាត់​ចោមចៅ​ទី​១ ។

តាមប្រភពព័ត៌មានបឋមពី​សមត្ថកិច្ច ​បាន​អោយ​ដឹងថា រថយន្ត​តូ​រី​ស​ដែល​ឃាត់​មាន​ចំនួន​៤២​គ្រឿង ​កង់​បី​ឥណ្ឌា​មួយគ្រឿង និង ​ឃាត់ខ្លួន​តៃកុង​រួមទាំង​ព្រូ​ឡាន សរុបចំនួន​៥៥​នាក់​។

មុន​ឈានដល់​ការចុះបង្ក្រាបនេះ គឺ ក្រុម​រថយន្ត​ទាំងនេះ​បាននាំគ្នា​មក​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ជា​ច្រើ​ន​នាក់ ​ចេញពី​ក្នុង «​តំបន់​ក្រហម» ទើ​ប​កម្លាំង​សមត្ថកិច្ច​ចុះ​ធ្វើ​ការ​ឃាត់​រថយន្ត​និង​តៃកុង​រួមទាំង​ភ្ញៀវ​ទាំងអស់​យកទៅ​សួរនាំ​ ។

សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា ក្រុម​តៃកុង​រថយន្ត​និង​ព្រូឡាន ​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​យកទៅ​ធ្វើ​ច​ត្ត​ឡី​ស័ក​ នៅ​ព្រែក​ព្នៅទាំងអស់ ​។ ចំណែក​ភ្ញៀវ​ត្រូវ​ធ្វើកិច្ចសន្យា​ រួច​អោយត្រឡប់​ទៅ​ទីកន្លែង​ ដើម​វិញ​៕

You might like