នគរបាលខណ្ឌឬស្សីកែវ​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ តាមដីការបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន​ ពីបទ ឃាតកម្មគិតទុក

ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ចជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់​ ត្រង់ចំនុចផ្លូវជាតិលេខ៥​ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ​ នាវេលាម៉ោង១១ និង៣០នាទី​ ថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ២០២០១​ តាមដីការបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន​ ពីបទ ឃាតកម្មគិតទុក​ ។

​ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក​ ហ៊ាង​ ថារ៉េត​ អធិការនគរបាលខណ្ឌឬស្សីកែវ​ បានឲ្យដឹងថា​ កម្លាំងជំនាញបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យតាមដីការបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន​ ឈ្មោះ រិទ្ធ សាយ ហៅ ម៉ម កិរិយា ភេទប្រុសអាយុ ៣៤ ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅផ្ទះជួល​ ផ្លូវជាតិ​លេខ​៥​ ភូមិ ក សង្កាត់ ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ​ មុខរបរជាងបាញ់ថ្នាំ (មានសារធាតុញៀន)។

​ ការអនុវត្តន៍តាមដីការបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន​ លេខ ៣៨០ត.ព្រ/១៥ របស់ចៅក្រមជំនុំជម្រះលោក ឆែ វីរះ ចុះថ្ងៃទី៧ខែកក្កដា​ ឆ្នាំ២០១៥ ពីបទ ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅ ផ្ទះជួលជាន់ទី៣ ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ កាលពីថ្ងៃទី៤ខែសីហា ឆ្នាំ​២០១៤​ ៕

You might like