កណ្តាល៖ជនសង្សយ័ចំនួន ២នាក់ ក្នុងចំណោម ៣នាក់ ត្រូវកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនរបស់ អធិការនគរបាលស្រុកកណ្តាលស្ទឹង ដឹកដោយលោកវរសេនីយ៌ទោ យាវ រដ្ឋា អធិការរងគ្រឿងញៀន ធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ទៅ កម្លាំងប៉ុស្តិ៍រដ្ឋបាលត្បែង មានករណីជូញដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១២៖១៩នាទីរសៀល នៅចំណុចភូមិកំណប់ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនសង្ស័យចំនួន ២នាក់ នោះរួមមាន ឈ្មោះ ណោម ម៉ៅ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិក្រាំងធំ ឃុំ លំពង់ ស្រុកបាទី ខេត្តតាកែវ មុខរបរមិនពិតប្រាកដ, ឈ្មោះ ហ៊ែល បញ្ញា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកំណប់ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ខណៈជនសង្ស័យម្នាក់ទៀត រត់គេចខ្លួន។
សូមជម្រាបថា បច្ចុប្បន្ន នេះ ជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និង កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕