លោក ឌី រត័្នខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការជាមួយក្រសួងការងារ បានដឹកនាំមន្រ្តីអាជ្ញាធរពាក់ពន្ធ័ ចុះមកវាយតំលៃរោងចក្រ SLJ ដែរមានកម្មកររោងចក្រ ឆ្លងកូវីដ-១៩

ថ្ងៃអង្គារិ៍ ១៤ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ព,ស ២៥៦៥ ត្រូវនិងថ្ងៃ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ វេលាម៉ោង ៨ និង៤០នាទី លោក ឌី រត័្នខេមរុណ អភិបាលរងខណ្ឌមានជ័យ សហការជាមួយក្រសួងការងារ បានដឹកនាំមន្រ្តីអាជ្ញាធរពាក់ពន្ធ័ ចុះមកវាយតំលៃរោងចក្រ SLJ ដែរមានកម្មកររោងចក្រ ឆ្លងកូវីដ–១៩ និងបានផ្សព្វផ្សាយជូនកម្មករអោយយកសំណាក និង បន្តអនុវត្តន៍ ៣កុំ ៣ការពារ ក្នុងវិធានការ ការពារ កូវីត–១៩ និងធ្វើការ ការណែនាំរបស់ក្រសួងសុខាភិបាលដោយមានសមាសភាពចូលរួមមាន :

១/ លោក ទូច សុទ្ធមុត ប្រធានផ្នែកដោះស្រាយកូដ្ឋកម្មនិងបាតុកម្មក្រសួងការងារ ។

២/ លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ ។

៣/ លោក. វ/ ត ភិន ផល នាយផ្នែកសន្តិសុខខណ្ឌ ។

៤ / លោកអ/ឯ បូ សារ៉ន នាយរងប៉ុស៏្តស្ទឹងមានជ័យ២ ។

៥/តំណាងអាវុធហត្ថខណ្ឌមានជ័យ ។

អាជ្ញាធរខណ្ឌមានជ័យ និង ក្រសួងការងារ បានចុះមកវាយតំលៃ និងផ្សព្វផ្សាយជូនកម្មករ ( ៣កុំ ៣ ការពារ ក្នុងវិធានការ ការពារ កូវីត១៩ និងការណែនាំរបស់ក្រសួងសុខាភិបាល ) ។

ក្រុមការងារបានចុះផ្សព្វផ្សាយ និងវាយតំលៃនៅ ក្រុមហ៊ុន រោងចក្រកាត់ដេរសម្លៀកបំពាក់ S L J ស្ថិតនៅដីឡូលេខ ផ្លូវ ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ដោយទីតាំងខាងលើមានកម្មករ ៦៣០ នាក់ស្រី៤៩០ នាក់ ។

ដោយមូលហេតុរោងចក្រខាងលើមានកម្មករចំនួន ០៧ នាក់ មានវិជ្ជមានកូវិត ១៩ ( ករណីចាស់០៥នាក់ រកឃើញករណីថ្មី០២នាក់នៅថ្ងៃទី២៤ ខែ ឩសភា ២០២១ យកទៅសម្រាកព្យាបាលនៅកោះពេជ្រ ) ។

សកម្មភាពផ្សព្វផ្សាយ និងវាយតំលៃ បានបញ្ចប់នៅម៉ោង០ឥម៉និង០៥ នាទីថ្ងៃខែឆ្នាំដដែល ។

ជាលទ្ធផល : ក្រុមការងារ និងរដ្ឋបាលរោងចក្រ បានសម្រេចឲ្យកម្មករចំនួន ៦៣០នាក់ទៅយកសំណាក ដោយខ្លួនឯងផ្ទាល់ដោយក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់បានអនុញ្ញាតិ ឲ្យផ្អាកការងារចំនួន កន្លះថ្ងៃ បើមិនមានវិជ្ជមាន កូវីត. ១៩ ទេ និងអោយចូលបម្រើការងារវិញនៅថ្ងៃ២៦ខែឆ្នាំដដែល ។

You might like