លោកស្រីឡាច ភ្លើល សូមគោរពដល់ ឯកឧត្តមស្វាយ សំអាង អភិបាលនៃគណៈអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី សូមឯកឧត្តមមេត្តាជួយរកយុត្តិធម៌នឹងដំណោះស្រាយរឿងដីធ្លីរបស់លោកស្រី ឡាច ភ្លើល ផងព្រោះសព្វថ្ងៃនេះលោកស្រីឡាច ភ្លើល កំពុងតែទទួលរងនូវភាពអយុត្តិធម៌ខ្លាំងជាទីបំផុត ពីអ្នកមានឥទ្ធិពលនឹងមានលុយនៅក្នុងខេត្តមណ្ឌលគិរី ហើយដីធ្លីមួយកន្លែងនេះលោកស្រីសូមអះអាងថាពិតជាដីរបស់លោកស្រីឡាច ភ្លេីលពិតប្រាកដមែន ហើយមិនមែនជាដីរបស់អ្នកស្រីទន់ សៀងឌី នោះឡើយហើយចំណុចទីតាំងដីធ្លីមួយកន្លែងនេះគឺស្ថិតនៅក្នុងភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី សូមលោកអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរីឯកឧត្តម ស្វាយ សំអាង មេត្តាជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋស្លូតត្រង់នេះផង។

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌសែនសុខទទួលបន្ទុកផ្នែកគ្រឿងញៀនបានសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួនប្រុសស្រីចំនួន៥នាក់ ដកហូតបានថ្នាំញៀនមួយចំនួននិងឧបករណ៍ប្រើប្រាស់មួយចំនួន។

ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី ២៤ខែឧសភាឆ្នាំ ២០២១ នៅចំណុចបន្ទប់ជួលមួយកន្លែងក្រោយវត្តសំបួរមាស ស្ថិតក្នុងភូមិម័រ សង្កាត់ដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុននឹងចុះបង្ក្រាបនិងធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់នេះ កម្លាំងនគរបាលខណ្ឌសែនសុខបានស្រាវជ្រាវនិងបានសហកាជាមួយអាជ្ញារមូលដ្ឋានខណ្ឌដង្កោ ចុះបង្ក្រាបជាក់ស្ដែងនិងឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ក្នុងនោះមាន(ស្រី២នាក់) និងហូតបានថ្នាំញៀនមួយចំនួននិងឧបករណ៍ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីចំនួន ៥ នាក់និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកអធិការរដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្ត៕

You might like