ពលរដ្ឋនិយាយថាប្រហែលមានតែបនល្បែងខុសច្បាប់របស់លោក​ តន​ មួយកន្លែងនៅចំណុចភ្នំយោល ក្រុងបានលុង ខេត្តរតនគិរី នេះទេដែលអាចបើកលេងយ៉ាងពេញបន្ទុក ក្នុងពេលផ្ទុះជំងឺ កូវីដ-១៩,,

(រតនគិរី )÷ មិនធម្មតាមែនលោកពិន តន ជាម្ចាស់សង្វៀនបញ្ជល់មាន់និងអាប៉ោងហើយនិងយូគី-ខុសច្បាប់មួយនេះនៅតែផ្គើនការណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាល និង អនុវត្តតាមអានុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ បីកុំ បីការពារ យើងទាំងអស់គ្នាដើម្បីទប់ស្កាត់ជំងឺ កូវីដ-១៩,, អោយមានប្រសិទ្ធភាព ផ្ទុយទៅវិញបនល្បែងខុសច្បាប់មួយនេះនៅតែបន្តបើកលេងយ៉ាងពេញបន្ទុក បើកលេងនៅចំណុចភ្នំយោល ក្រុងបានលុង ខេត្តរនតគីរី អាជ្ញាធរមានសមត្ថកិច្ចនៅតែមិនហ៊ានធ្វើការបង្រ្កាប!

ជាក់ស្ដែងនៅរសៀលថ្ងៃទី១៦-១៨-ខែមិថុនា ឆ្នាំ២០២១-យើងនេះបងប្អូនពលរដ្ឋបាននាំគ្នាបង្ហើបប្រាប់អង្គភាពអ្នកសារព័ត៌មានយើងអោយដឹងថា÷មានទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងហើយនិងយូគី-ខុសច្បាប់មួយកន្លែងកំពុងដំណើរការបើកលេងនៅភូមិខាងលើនេះយ៉ាងពេញបន្ទុកបែបនេះជារៀងរាល់ថ្ងៃ ចុះបើសិនមានផ្ទុះជំងឺ កូវីដ១៩ ចេញពីវង់ល្បែងមួយនេះតើមានអ្នកណាជាអ្នកទទួលការខុសត្រូវ!?។

បច្ចុប្បន្ននេះយើងគ្រប់គ្នាប្រាកដបានដឹងយ៉ាងច្បាស់ហើយដែលចំណាត់ការរបស់រាជរដ្ឋាភិបាលបំរាមហាមឃាត់មិនអោយមានការជួបជុំ!ដើម្បីទប់ស្កាត់ជំងឺ កូវីដ-១៩,, អោយមានប្រសិទ្ធភាព
បែរជាបនល្បែងខុសច្បាប់
នៅក្រុងបានលុង ខេត្តរនតគីរី មិនដូច ស្រុក.ខេត្ត.ដទៃឡើយអាចបើកលេងយ៉ាងពេញបន្ទុក ក្នុងពេលផ្ទុះជំងឺ កូវីដ-១៩,,
បានដោយរលូនឬមួយម្ចាស់បើកបទល្មើសល្បែងខុសច្បាប់នៅទីកន្លែងនេះមានអំណាចធំជាងអាជ្ញាធរមានសមត្ថកិច្ចក្រុងបានលុង ខេត្តរនតគីរី ហើយមើលទៅបានជាមិនហ៊ានធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់ អោយមានសុវត្ថិភាពម្តងណាឡើយ!?

ករណីនេះមហាជនបាននាំគ្នាសង្កេតឃើញទីតាំងវង់ល្បែងខុសច្បាប់មួយនេះគេនាំគ្នាចាក់លុយធំៗណាស់សម្រាប់ការភ្នាល់ចាក់លុយចាប់ពី.៣លានរៀលទៅដល់ ៤ពាន់.ដុល្លារ.ឯណោះក្នុង១គូៗជាពិសេសនៅទីកន្លែងនេះមានល្បែងគ្រប់ប្រភេទតែម្តង ហើយទីតាំងវង់ល្បែងមួយនេះគេសង្កេតឃើញមានអ្នកឈរចាំមើលផ្លូវបិទព័ត៌មាន នេះជាយុទ្ធសាស្ត្រឈ្នះឈ្នះ។

មហាជនបាននាំគ្នាសង្កេតឃើញសភាពបែបនេះកំពុងធ្វើអោយពលរដ្ឋនាំគ្នាព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងដូចជាចោរលួចចោរឆក់និងចោរប្លន់ពលរដ្ឋនាំគ្នាលើកឡើងថាក៍ដោយសារកើតចេញពីល្បែងខុសច្បាប់ទាំងអស់នេះជាដើម។

យ៉ាងណាក៏ដោយបងប្អូនពលរដ្ឋនាំគ្នាសុំអំពាវនាវទៅមកដល់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ជាពិសេស លោកឧត្តមសេនីយ៍ទោ យិន ចំណាន ជាស្នងការនគរបាលខេត្តរនតគីរី គួរតែមានវិធានការចាត់កម្លាំងក្រោមឱវាទ របស់ខ្លួនចុះមកត្រួតពិនិត្យទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងហើយនិងយូគី-ខុសច្បាប់មួយកន្លែងកំពុងបើកលេងផងទាន។!

You might like