ឃាត់ខ្លួនជនសង្ស័យ ០៧ នាក់ ករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល៖ ជនសង្ស័យប្រុសស្រី៧នាក់ត្រូវបានកម្លាំងនគរបាលស្រុកពញាឮធ្វើការឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ឃាត់ខ្លួនជនខាងលើកាលពីថ្ងៃពុធ ៧ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនិងថ្ងៃទី ១៦ ខែមិថុនា គ.ស២០២១ វេលាម៉ោង ១២ និង ៤០ នាទី ។ចំណុច ភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ជនសង្ស័យ ប្រុសស្រីខាងលើដែលឃាត់ខ្លួន

ទី១/ឈ្មោះ ទុំ សុផែន ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករផ្សារដែក មានទីលំនៅ ភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម) ជួញដូរ ផ្តល់ទីតាំង និងប្រើប្រាស់ ។ ទី២–ឈ្មោះ សុខ ដាវីត ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរមុខរបរ គ្មាន មានទីលំនៅភូមិ ជ្រៃលាស់ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្ត កណ្តាល (មានសារធាតុញៀនក្នុងទឹកនោម) ជួញដូរ និង ប្រើប្រាស់ ។ទី៣_ឈ្មោះ ជេ ដេវីន ភេទប្រុស អាយុ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ទីលំនៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល(មានសារធាតុញៀនក្នុងទឹកនោម) ជួញដូរ និង ប្រើប្រាស់ ។

៤_ឈ្មោះ រស់ ដារ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសោរ ទីលំនៅភូមិត្បូងវត្តឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម) ជួញដូរ និងប្រើប្រាស់ ។

៥_ឈ្មោះ ហួន ចំរ៉ុង ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ទីលំនៅភូមិត្រពាំងវាលឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម) ជួញដូរ និងប្រើប្រាស់ ។

៦_ឈ្មោះ អឿន ជីង ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដេប៉ូសាំង ទីលំនៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (មានសារធាតុញៀនក្នុងទឹកនោម) ជួញដូរ និងប្រើប្រាស់ ។

៧_ឈ្មោះ ម៉ៅ ឆៃយ៉ា ភេទស្រី អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ទីលំនៅភូមិស្រែអំពិលឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល (គ្មានសារធាតុញៀនក្នុងទឹកនោម) សមគំនិត ជួញដូរគ្រឿងញៀន ។

លទ្ធផលគ្រូពេទ្យយកសំណាកទាំង ០៧ នាក់ រកមេរោគកូវីត១៩ គឺអវិជ្ជមាន ។

វត្ថុតាងចាប់យក៖

១_សារធាតុញៀនមេតំហ្វេតាមីន(ice)ប្រភេទម៉ាទឹកកក ចំនួន ១៥ កញ្ចប់តូច ទម្ងន់ ២,៣៤ក្រាម ។

២– ទូរសព្ទ័ ០៣គ្រឿង ម៉ាក VIVO ០២ គ្រឿង និង ម៉ាកrealme ០១ គ្រឿង ។

៣_ឧបករណ៍វិចខ្ចប់ និង ប្រើប្រាស់សារធាតុញៀនមួយចំនួន ។

៤_ម៉ូតូ ០៣ គ្រឿង (ម៉ាក Honda C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CH 2051 ចំនួន ០១គ្រឿង , ម៉ាក Honda C125 ពណ៌ឈាមជ្រូក ស្លាកលេខ កណ្តាល 1AA 8251 ចំនួន ០១ គ្រឿង, ម៉ាក MSX ពណ៌ខ្មៅ ស គ្មានស្លាកលេខ ។

៥_ដាវ ចំនួន ០២ ដើម (ធ្វើពីដែក) ។

សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃលាស់ថា៖ មានមុខសញ្ញាកំពុងធ្វើសកម្មភាពជួញដូរ និង ប្រើប្រាស់គ្រឿងញៀននៅចំនួនផ្ទះរបស់ឈ្មោះ ទុំ សុផែន ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃលាស់បានចុះទៅដល់កន្លែង និងធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ បន្ទាប់មកបានសហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងចាប់យកវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សុខ ដាវីត បានសារភាពថា៖ ថ្នាំញៀននៅចំពោះមុខនេះ គឺជារបស់ខ្លួនពិតមែន ។ ហើយថ្មាំញៀននេះគឺទិញមកពីឈ្មោះ ង៉ូវ ភេទប្រុស អាយុប្រហែល២០ ឆ្នាំជាង នៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ទៅទិញម្តងៗចំនួន 20$ យកមករំលែកច្រកជាកញ្ចប់តូចៗ លក់បន្តក្នុងតម្លៃ២០០០០៛ ក្នុងមួយកញ្ចប់ ហើយរយះពេលពីរ ទៅបី ថ្ងៃទៅទិញម្តង ។

ចំណែកជនសង្ស័យទាំង ០៦ នាក់ទៀត ពិតជាធ្លាប់ជួយដឹកជញ្ជូន ចាត់ចែងយកថ្នាំញៀនទៅលក់ឲ្យគេ ដើម្បីជាថ្នូរបានថ្នាំញៀនប្រើប្រាស់ខ្លួនឯង ។ រីឯជនសង្ស័យឈ្មោះ ទុំ សុផែន ជាម្ចាស់ផ្ទះបានផ្តល់ទីតាំងផ្ទះរបស់ខ្លួន និង ចូលរួមធ្វើសកម្មភាពជួញដូរ ប្រើប្រាស់គ្រឿងញៀន ។

បច្ចុប្បន្នជនសង្សយ័ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ។

You might like