ប្រធាន គ.ជ.ប ថ្មី លោក ប្រាជ្ញ ចន្ទ ចូលកាន់តំណែងជាផ្លូវការហើយ

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ដែលទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា និងតែងតាំងដោយព្រះមហាក្សត្រ បានចូលកាន់តំណែងប្រធានគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ជាផ្លូវការហេីយ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

ពិធីប្រកាសឱ្យចូលកាន់តំណែងប្រធាន គ.ជ.ប ថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ នាទីស្តីការ គ.ជ.ប។

You might like