ពិតជាមិនធម្មតាមែនហ៊ានប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងប្រជល់មាន់និងអាប៉ោងគឃ្លើនមិនគោរពបម្រាមប្រមុខរាជរដ្ឋាភិបាល

កំពង់ចាម៖ ពិតជាហ៊ានមែនមនុស្សរាប់រយនាក់ កំពុងប្រមូលផ្តុំគ្នា លេងល្បែងស៊ីសងនិង ជល់មាន់ ខុសច្បាប់ ដោយចាក់លុយរាប់រយពាន់$ ជាប្រភពចម្លងកូវីដ១៩ មិនខ្វល់មេរោគបំប្លែងថ្មី Delta ល្មើសបម្រាម ក្រសួងសុខាភិបាល និង បទបញ្ជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃអាទិត្យទី ២២ ខែសីហា ឆ្នាំ២០២១។

ទីតាំងល្បែងនេះ ស្ថិតនៅលើដីទួលទំនេរដើមឈើដុះម្លប់ត្រឈៃ ចូលតាមក្លោងទ្វារវត្តភ្នំមាស ស្ថិតក្នុង ភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ប្រភពអ្នកញៀនល្បែងប្រាប់ថា ទីតាំងនេះមានខ្នងក្រាស់ណាស់ កុំបារម្ភរឿងសមត្ថកិច្ចចុះបង្ក្រាបអី។r..

ទីតាំងនេះ អង្គភាពគេហទំព័រកូនខ្មែរម្ចាស់ ធ្លាប់បានរាយការណ៍ទៅ ស្នងការនគរបាលខេត្ត និង អភិបាលខេត្តកំពង់ចាម ម្តងផងដែរ ប៉ុន្តែមិនដឹងយ៉ាងម៉េច ទើបនៅតែអាចបើកលេងយ៉ាងគគ្រឹកគគ្រេងបែបនេះ។

ចំណែក លោក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ ក្រោយថ្មីពិត រាយការណ៍កណីនេះ លោកអោយទៅជួបគេនៅតំបន់នោះ រួចលោកថា នឹងអោយប៉ុស្តិ៍ចុះទៅមើល។

សូមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាជួយចាត់វិធានការបង្ក្រាបផងទាន។

សូមបញ្ជាក់ រូបថតបនល្បែងដែលផុសនេះ ត្រូវបានថតនៅរសៀល ថ្ងៃ២១ សីហា ២០២១ ហើយម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២នេះ កំពុងបើកលេងជាថ្មីទៀត៕

You might like