អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បំបែកឯកត្តកម្ម ក្នុងការស្តាប្រឡាយពោពេញដោយកក់ និងសម្រាមស្របផ្លូវរថភ្លើងក្នុងសង្កាត់កាកាបទី១ បានជោគជ័យ

ភ្នំពេញ៖ដោយមានការយកចិត្តទុកដាក់ពី លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យនារសៀលថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២១លោក ប៉ាង លីដា អភិបាលរងខណ្ឌនិងក្រុមការងាររដ្ឋបាលខណ្ឌ សហការជាមួយខាង មន្ទីរសាធារណៈការក្រុង និងមន្ទីរធនធានទឹក ដាក់គ្រឿងចក្រ ស្ដាប្រឡាយមេ អមផ្លូវរថភ្លើង កន្លែងត្រពាំងកក់ ស្ថិតក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ បានដោយ ជោគជ័យហើយ ។

លោកអភិបានរងបានបញ្ជាក់ថាប្រឡាយដែលក្រុមការងារដាក់គ្រឿងចក្រចុះស្តាពេលនេះបំបែកឯកត្តកម្ម ជាប្រវត្តិសាស្ត្រហើយក្រោយពីមុនមិនដែលស្តាសោះឡើយ ។

You might like