រថយន្តស៊េរីទំនើបពីរគ្រឿបុកប៉ះគ្នាពេញទំហឹងបណ្ដាលឱ្យរងអ្នកបើករថយន្តម្នាក់រងរបួសស្រាលនិងរងការខូចខាតរថយន្តទាំងសង្ខាងយ៉ាងដំណំ

ក្រុងព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងរវាងរថយន្តស៊េរីទំនើប2គ្រឿងបាទបុកប៉ះគ្នាពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំទាំងសងខាងនៅតាមបណ្ដោយផ្លូវ ០២ធ្នូ ក្បែរនឹងសណ្ឋាគារស៊ីហ៊ូ ស្ថិតក្នុងសង្កាត់លេខ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។កាលពីវេលាម៉ោង ១២:២០នាទីរំលងអាធ្រាតថ្ងៃទី ០១ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១

យោងតាមប្រភពពីសមត្ថកិច្ចបានប្រាប់ក្រុមសារព័ត៌មាន ឲ្យបានដឹងថា មុនពេលកើតហេតុរថយន្តស៊េរីទំនើបម៉ាក Lancaster ពាក់ស្លាកលេខ ភ្នំពេញ 2BQ 9666 បើកបរដោយជនជាតិចិនក្នុងទិសដៅពីកើតមកលិច ខណៈពេលដែលមកដល់កន្លែងកើតហេតុខាងលើស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Toyota Prius ពាក់ស្លាកលេខ ភ្នំពេញ 2BH1308 បើកបរដោយជនជាតិចិនដូចគ្នាក្នុងទិសដៅពីលិចមកកើត បានបត់ចូលទៅផ្លូវលេខ ៦០២ មកដល់ចំណុចណ្ដាលទៅហើយ ក៏សម្រាប់ដែរមានរថយន្តមួយគ្រឿងទៀតម៉ាក់ Lancaster មកដល់ដូចគ្នាដែលតែម្តងហើយក៏ជាន់ហ្វ្រាំងមិនជាប់បានបុករថយន្តToyota Prius ចំថ្ពាល់ខាងស្ដាំមួយទំហឹងបណ្ដាលឱ្យភ្លោងទៅបុកជាមួយនឹងបង្គោលផ្លាកសញ្ញាចរាចរណ៍រួចក៏ជ្រុលទៅទៅក្នុងព្រៃម្ខាងផ្លូវ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងអ្នកបើកបររងរបួសស្រាល រីឯភាគីខាងរថយន្ត ម៉ាក់ Lancaster ក៏រងការខូចខាតផ្នែកខាងមុខខ្លាំងដូចគ្នា។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកលោកបានធ្វើការវាស់វែងព្រមទាំងលើកយកវត្ថុតាងទាំងសង្ខាងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយទៅតាមនីតិវិធី៕

You might like